• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាគោលដៅលេចធ្លោមួយក្នុងលំហូរផ្លាស់ប្តូរការវិនិយោគសកល

នាពេលកន្លងមកនេះ មានអង្គការអន្តរជាតិនិងភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានវាយតម្លៃថា វៀតណាមកំពុងលេចចេញជាគោលដៅដ៏ទាក់ទាញពិសេសសម្រាប់វិនិយោគិនបរទេស ក្នុងបរិបទនៃលំហូរមូលធនសកលដ៏រឹងមាំដែលកំពុងផ្លាស់ប្តូរនៅក្នុងតំបន់អាស៊ី។
រូបថត៖ VOV

ក្រុមហ៊ុន FTSE Russel ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន ផ្សារភាគហ៊ុនទីក្រុងឡុងដ៍  ចក្រភពអង់គ្លេស បានលើកចំណាត់ថ្នាក់ទីផ្សារភាគហ៊ុនវៀតណាមទៅជា "ទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ"។ យោងតាម Business Times និង Financial Content កាយវិការនេះមិនត្រឹមតែពង្រឹងកេរ្តិ៍ឈ្មោះរបស់វៀតណាមនៅលើផែនទីហិរញ្ញវត្ថុអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាក់ទាញលំហូរមូលធនពី ៣,៤ ទៅ ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលខ្លីផងដែរ។ ពីទីនោះ វៀតណាមកំពុងបង្កើនឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលកំពុងរីកចម្រើនរបស់អាស៊ីអាគ្នេយ៍។

ជាពិសេស សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម EuroCham (BCI) បានកត់ត្រាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំគឺសម្រេចបាន ៦៦,៥ ពិន្ទុ នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៥ ដែលបង្ហាញថា សហគមន៍អាជីវកម្មអឺរ៉ុបចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ជោគជ័យបំផុតមួយនៅក្នុងតំបន់។  រហូតមកដល់បច្ចុប្បន្ន វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់សាជីវកម្មអេឡិចត្រូនិចឈានមុខគេរបស់ពិភពលោក ដូចជា៖ Samsung, Intel, Nvidia និង Foxconn ដែលកំពុងវិនិយោគប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅវៀតណាមក្នុងវិស័យអេឡិចត្រូនិច ស៊ីមីកុងដុកទ័រ និងបញ្ញាសិប្បនិម្មិត (AI)។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានអត្ថាធិប្បាយថា នេះគឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញថា វៀតណាមកំពុងក្លាយជាកត្តាដែលមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចពិភពលោក។

យោងតាមអ្នកជំនាញ លទ្ធផលទាំងនេះភាគច្រើនគឺដោយសារតែគោលនយោបាយកំណែទម្រង់  ក្នុងនោះមានកំណត់វិស័យឯកជនថាជា "កម្លាំងជំរុញដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច"។ ដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍ វៀតណាមនឹងបន្តកែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសេដ្ឋកិច្ចបើកចំហ ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហគមន៍អាជីវកម្មទាំងក្នុងនិងក្រៅប្រទេស៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។

Top