• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រផែនការរបស់អង្គការសហប្រជាជាតិស្តីពីសន្តិភាពសម្រាប់យេម៉ែន

នៅថ្ងៃទី ១៤ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីស្ថានភាពនៅយេម៉ែន ក្នុងរយៈពេលមួយខែកន្លងមកនេះ។

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ  លោក Dang Dinh Quy


ក្នុងកិច្ចប្រជុំនេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានស្វាគមន៍ ចំពោះការពន្យាបទឈប់បាញ់រយៈពេលមួយខែបន្ថែមទៀត និងអំពាវនាវឱ្យភាគីនានាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទឈប់បាញ់នេះ។ សមាជិកនានាបានសម្តែងការព្រួយបារម្ភចំពោះការប្រកាសអំពីស្វ័យភាព នៅភាគខាងត្បូងនៃក្រុមប្រឹក្សាអន្តរកាលយេម៉ែនខាងត្បូង (STC) និងសម្តែងការគាំទ្រចំពោះអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់យេម៉ែន ក៏ដូចជាបញ្ជាក់ពីតម្រូវការដើម្បីអនុវត្តកិច្ចព្រមព្រៀង Stockhom និង Riyadh។ ទន្ទឹមជាមួយគ្នានេះ សមាជិកទាំងអស់ក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌និងបានសង្កត់ធ្ងនថា សហគមន៍អន្តរជាតិគួរតែរួមដៃគ្នា ដើម្បីជួយដល់ប្រទេសយេម៉ែនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ  លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះ ក្នុងនោះមានស្ថានភាពមនុស្សធម៌នៅយេម៉ែននិងគាំទ្រផែនការសន្តិភាព ៣ ចំណុច របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាយេម៉ែន។ ប្រធានក្រុមបេសកកម្មវៀតណាមស្នើឲ្យភាគីទាំងអស់នៅយេម៉ែន បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់និងគាំទ្រដល់ការរៀបចំសន្និសីទ អ្នកសម្បទានសម្រាប់យេម៉ែននៅដើមខែមិថុនាឆ្នាំ ២០២០។ លោកក៏បានសង្កត់ធ្ងន់លើ កាតព្វកិច្ចការពារ ជនស៊ីវិលជាពិសេសស្ត្រីនិងកុមារ និងអំពាវនាវឱ្យភាគីនានាអនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh យ៉ាងតឹងរឹង ក៏ដូចជាបន្តការសន្ទនាគ្នានិងស្វែងរកដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយក្នុងនាមជាអន្តរការីអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top