• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

នៅថ្ងៃទី ១៨ ខែឧសភា និងថ្ងៃទី ៣១ ខែឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក កិច្ចប្រជុំជាន់ខ្ពស់ត្រួតពិនិត្យពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តក្របខ័ណ្ឌ សកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ត្រូវបានរៀបចំ ឡើងដោយប្រធានបទ "រួមគ្នាធ្វើសកម្មភាពដើម្បីកាត់បន្ថយហានិភ័យដើម្បីអនាគត ប្រកបដោយភាពធន់” ក្រោមអធិបតីភាពប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ។ (រូបថត៖ VNA)

កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍នយោបាយដែលបង្ហាញពីការសន្យាយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិចំពោះដំណោះស្រាយដែលគួរតែផ្តោតសំខាន់លើការអនុវត្ត ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនូវអាទិភាពចំនួន ៤ នៃក្របខ័ណ្ឌ សកម្មភាព Sendai ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០។ ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើដំណោះស្រាយធំៗចំនួន ៣ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌសកម្មភាព Sendai នាពេល ខាងមុខ។ ទីមួយ ចាំបាច់ត្រូវចាត់ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាមជ្ឈ ភាពក្នុងយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកការ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងនោះធានាឱ្យមានការវិនិ យោគសមហេតុផលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបង្ការប្រឆាំងនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ទីពីរ ពង្រឹងទំនាក់ទំនងភាពជាដៃគូជាសកល និងក្នុងតំបន់ អំពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាពិសេសក្នុងការចែករំលែកព័ត៌មាន និង បច្ចេកវិទ្យា ឆ្ពោះទៅរកការកសាងមជ្ឈមណ្ឌលទិន្នន័យ និងការព្រមានជាមុនអំពី គ្រោះមហន្តរាយគ្រប់កម្រិត។ ទីបី បន្តកែលម្អយន្តការពហុភាគីដែលមានស្រាប់ ដើម្បី ឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយ ជាពិសេសក្នុងករណីបន្ទាន់ ដែលគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស កើតឡើង ក្នុងពេលតែមួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top