• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រការងារប្រយុទ្ធប្រឆាំងការរីកសាយភាយ និងឆ្ពោះទៅរកការរំសាយសព្វាវុធនុយក្លេអ៊ែរទាំងស្រុង

សម័យប្រជុំលើកទី ៦៧ មហាសន្និបាតនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Vienna (អូទ្រីស) ចាប់ពីថ្ងៃទី ២៥-២៩ ខែកញ្ញា។
ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាអភិបាល IAEA នៅខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ TTXVN

មុននោះ ចាប់ពីថ្ងៃទី១១ - ១៥ ខែកញ្ញា ក្រុមប្រឹក្សាអភិបា ល IAEA បានបើកកិច្ចប្រជុំជាប្រចាំលើកទី ៣។ ថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Nguyen Trung Kien អភិបាលនិងជាតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ IAEA បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាម គាំទ្រការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងលើកកម្ពស់សិទ្ធិរបស់ប្រទេសដែលប្រើប្រាស់ថាមពលនិងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងកាតព្វកិច្ចចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT); ហើយបានស្នើឲ្យ IAEA បន្តបង្កើនការឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយវៀតណាមលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នៅខាងក្រៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានរៀបចំពិធីជប់លៀងដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់មិត្តភក្តិអន្តរជាតិក្នុងអំឡុងពេលកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាអភិបាល IAEA។ ក្នុងអំឡុងពេលកាន់តួនាទីនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងសម្របសម្រួលគោលជំហរជាមួយបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាអភិបាល IAEA ។ វៀតណាមក៏បានរួមចំណែកសម្លេងជាមួយក្រុម G៧៧ ជំរុញការអភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព បម្រើការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសពង្រឹងការគាំទ្របច្ចេកទេសរបស់ IAEA សម្រាប់ប្រទេសទាំងនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top