• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងផ្ដល់អំណាចដល់ស្ត្រីនៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ជនជាតិភាគតិច

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Caitlin Wiesen បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយមានអត្រាសមាជិការដ្ឋសភាស្រូបយក ៣០,២៦% កើនឡើង ៣,៥៤% បើប្រៀបធៀបនឹងអាណត្តិមុន។
  ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen។ (រូបថត៖ TTXVN)  

យោងតាមប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមលោកស្រី Caitlin Wiesen វៀតណាមកំពុងខិតខំប្រឹងប្រែង ផ្តល់អំណាចដល់ស្ត្រីនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Caitlin Wiesen បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយមានអត្រាសមាជិការដ្ឋសភាស្រូបយក ៣០,២៦% កើនឡើង ៣,៥៤% បើប្រៀបធៀបនឹងអាណត្តិមុន។ ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ ប្រជាជាតិក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការចូលរួមរបស់ស្ត្រីបន្ថែមទៀតក្នុង ជីវភាពនយោបាយ ហើយ UNDP សន្យាបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ លោកស្រី Caitlin Wiesen ក៏បានចាត់ទុកថា ការ ផ្ដល់អំណាចសេដ្ឋកិច្ច និងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីក្នុងយុគសម័យ ឌីជីថល នឹងជួយរដ្ឋាភិបាល និងប្រជាជនស្ដារឡើងវិញយ៉ាងខ្លាំងក្លា ប្រកបដោយចីរ ភាព ព្រមទាំងលើកអនុសាសន៍ថា ដើម្បីជំរុញការចូលរួមរបស់ស្ត្រីក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ច ចាំបាច់ត្រូវបង្រួញគម្លាតឌីជីថលសំដៅធានាឲ្យស្ត្រី និងកុមារី មិនត្រូវបានបំភ្លេចចោលនោះឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top