• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងកែលម្អបរិយាកាសធ្វើអាជីវកម្ម

បរិយាកាសធុរកិច្ចនៅតែត្រូវកែលំអរនាពេលខាងមុខ  (រូបថត: VOV)
 

យោងតាមរបាយការណ៍ដែលទើបបានប្រកាសនាពេលថ្មីៗនេះ របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា បរិយាកាសវិនិយោគ ធ្វើអាជីវកម្មនារយៈពេលកន្លងទៅត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ ដែលក្នុងនោះសមត្ថភាពប្រកួតប្រជែងត្រូវបានលើកកម្ពស់ ហើយក្លាយទៅជាចំណុចផ្តោតសំខាន់ក្នុងសកម្មភាពរបស់រដ្ឋាភិបាលក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ នៅឆ្នាំ ២០២០ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តដោយតម្រូវឱ្យកាត់បន្ថយបទបញ្ញត្តិ ២០% នៃការធ្វើអាជីវកម្ម ។ យោងតាមក្រុមសេដ្ឋកិច្ចវិទូបានឲ្យដឹងថា៖ ជាទូទៅ បណ្ដាវិធានការណ៍កែលម្អបរិយកាសធ្វើអាជីវកម្ម និងការជួយឧបត្ថម្ភសហគ្រាសនៅតែបន្តអនុវត្តន៍ ដោយនាំមកនូវ គុណប្រយោជន៍ជាច្រើនដល់សហគមន៍សហគ្រាស។ ទោះបីជាមានការកែលម្អក៏ដោយ ប៉ុន្តែយោងតាមប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានឱ្យដឹងថា បរិយាកាសធ្វើអាជីវកម្មរបស់វៀតណាមនៅតែមានកំហិត។ លោកបានអះអាងថា៖ “យើងបានកាត់បន្ថយលក្ខខ័ណ្ឌការចូលរួមទីផ្សារលើវិស័យ និងមុខរបរជាច្រើន ដែលជួយបង្កលក្ខណៈងាយស្រួលដល់សហគ្រាសខ្នាតតូច និងមធ្យមនានា។  ទោះយ៉ាងណាក៏ដោយ លើវិស័យជាច្រើន ដែលតម្រូវឲ្យបោះទុនវិនិយោគធំ ហើយរយៈពេលប្រមូលទទួលទុនអូសបន្លាយ គឺស្ថានភាពហានិភ័យដោយសារ ការផ្លាស់ប្តូរគោលនយោបាយនៅតែជាក្ដីព្រួយបារម្ភគួរឲ្យកត់សម្គាល់ ដោយរារាំងសហគ្រាសធំ ៗ ជាច្រើនបោះទុននិយោគផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top