• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឥណ្ឌូនេស៊ីបង្កើនកិច្ចសហការ ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងការធ្វើលទ្ធកម្មប្រភពវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព

នារសៀលថ្ងៃទី១៥ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)



ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើនកិច្ចសហការ ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងធ្វើលទ្ធកម្មប្រភពវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្តសម្រេចបានលទ្ធផលវិជ្ជមាន ហើយភាគីទាំងពីរត្រូវការបន្តជំរុញការផ្លាស់ប្ដូរនិងជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ជំរុញខ្លាំងការអនុវត្តកម្មវិធីសកម្មភាពដំណាក់កាល ២០១៩-២០២៣ សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងចក្ខុវិស័យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដំណាក់កាល២០១៧-២០២២។

ដើម្បីជំរុញការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត ថ្នាក់ដឹកនាំទាំងពីរសន្យានឹងបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនានា សហការគ្នាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ខិតខំប្រឹងប្រែងនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិត១០ពាន់លានដុល្លាអាមេរិកតាម ទិសតុល្យលភាព កាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និយាយរួមក៏ដូចជាការនាំចេញនាំចូលទំនិញកសិផលនិងអង្ករនិយាយដោយឡែក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចចរចាអំពីការកំណត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រួតស៊ីគ្នា ដោះស្រាយបញ្ហាដែលកើតឡើងដោយឈរលើស្មារតីមិត្តភាពនិងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនិងស្ថានភាពនៅមីយ៉ាន់ម៉ា ព្រមទាំងឯកភាពលើការបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធនៅអង្គការនិងវេទិកាទ្វេភាគីនិងតំបន់នានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top