• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ថ្លែងមតិក្នុងឱកាសបើកវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ត្រូវបានពូនជ្រំនៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ចនៅពេលដែល វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីតាលីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយអ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ផងដែរ។

នាថ្ងៃទី ២៦ ខែវិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងរ៉ូម (Rome)  ប្រទេសអ៊ីតាលី បានរៀបចំ“ វេទិកាអនឡាញស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អ៊ីតាលី” ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីថែមទៀត។ ថ្លែងមតិក្នុងឱកាសបើកវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ត្រូវបានពូនជ្រំនៅលើវិស័យជាច្រើន ជាពិសេសគឺវិស័យ សេដ្ឋកិច្ចនៅពេលដែល វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីតាលីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយអ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ផងដែរ។  លោកស្រីឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថាក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន សេដ្ឋកិច្ចរបស់ វៀតណាមនឹងមានភាពបើកចំហ ធំទូលាយនិងមានភាពទាក់ទាញយ៉ាងខ្ពស់ផងដែរ។

នៅឯវេទិកានេះដែរ លោក Patassini សមាជិកសភាជាន់ទាបអ៊ីតាលីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល វៀតណាមក្នុងការបង្កើតបរិយាកាសសហប្រតិបត្តិការបើកចំហ សម្រាប់អង្គភាពអាជីវកម្មអន្តរជាតិ ដែលក្នុងនោះមានអង្គភាពអាជីវកម្មអ៊ីតាលីផងដែរ។ លោក Patassini បានអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងធុរកិច្ចអឺរ៉ុបនិងវៀតណាម ក៏ដូចជាធុរកិច្ចអ៊ីតាលីជាមួយវៀតណាមលើវិស័យសំខាន់ៗផងដែរ៕


តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top