នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការចំនួន ១៧ ជាមួយនឹងខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់លាក់ចំនួន ៥៨ ក្នុងរយៈពេល ២០២៥-២០២៧ សំដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងស្ថានភាពជាក់ស្តែង ប្រសិទ្ធភាព និងយូរអង្វែង។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន ដោយចាត់ទុកថានេះជាអាទិភាពយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសទាំងពីរ; អនុវត្តប្រកបដោយប្រសិទ្ធភាពអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងថាមពលនៃប្រទេស អាស៊ែបៃហ្សង់។
ម៉្យាងវិញទៀត ភាគីទាំងពីរបានស្រាវជ្រាវយ៉ាងសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ថាមពលកកើតឡើងវិញ ការបំប្លែងថាមពល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ល។; ឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់ និងកំពុងរីកចម្រើន ដូចជាបន្ទះឈីប semiconductor បញ្ញាសិប្បនិម្មិត កុំព្យូទ័រលើពពក ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ។ល។ ដើម្បីកសាងឧស្សាហកម្មឆ្ពោះទៅរកភាពទំនើប ភាពបៃតង អនាម័យ និងការអភិវឌ្ឍប្រកបដោយចីរភាព៕