• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អាមេរិកឆ្ពោះទៅរកការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព

(រូបថត៖ BNEWS/TTXVN)

នាពេលខាងមុខ បណ្ដាក្រសួង ស្ថាប័នទាំងវៀតណាមនិងអាមេរិក នឹងបន្ត ម្ចាស់ការសហប្រតិបត្តិការគ្នាដើម្បីដោះស្រាយយ៉ាងពេញលេញនូវការយកចិត្ត ទុកដាក់នានារបស់ភាគីទាំងពីរ។

សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម-អាមេរិក ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ប្រធានក្រុមប្រឹក្សាពាណិជ្ជ កម្មនិងវិនិយោគវៀតណាម-អាមេរិក (TIFA) លោក Tran Tuan Anh ទើបនឹងមានកិច្ច សន្ទនាតាមប្រព័ន្ធវីដេអូជាមួយប្រធានតំណាងពាណិជ្ជកម្មអាមេរិក (USTR) លោកស្រី Katherine Tai ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។

ភាគីទាំងពីរបានឯកភាពដោយបញ្ជាក់ថា ក្រោយរយៈពេលជាង២៥ឆ្នាំធ្វើប្រក្រតីភាព ទំនាក់ទំនងឡើងវិញដោយមានការខិតខំប្រឹងប្រែងដោយមិនចេះនឿយណាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិយាយរួម ហើយរួមជាមួយកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ប្រកបដោយផ្លែផ្ការវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមជាមួយស្ថាប័ន តំណាងពាណិជ្ជកម្មអាមេរិក ក៏ដូចជារវាងបណ្ដាក្រសួង ស្ថាប័ននិងសហគ្រាសនៃ ប្រទេសទាំងពីរនិយាយដោយឡែកនោះ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាង វៀតណាមនិងអាមេរិក សម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន ឆ្លើយតបនឹងផល ប្រយោជន៍របស់រដ្ឋាភិបាល ប្រជាជននិងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។

នាពេលខាងមុខ បណ្ដាក្រសួង ស្ថាប័នទាំងវៀតណាមនិងអាមេរិក នឹងបន្ត ម្ចាស់ការសហប្រតិបត្តិការគ្នាដើម្បីដោះស្រាយយ៉ាងពេញលេញនូវការយកចិត្ត ទុកដាក់នានារបស់ភាគីទាំងពីរ។ តាមនោះថែរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយ ស្ថិរភាព ឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្មដោយសុខដុមរមនា ចីរភាព នាំមកនូវផល ប្រយោជន៍សម្រាប់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top