• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ឡាវរួមគ្នាពូនជ្រំអនាគត


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith (រូបថត៖ vnanet.vn)
 

ទទួល​សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ អញ្ជើញ​មកបំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា។ 

នេះជាដំណើរ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកទី ២ របស់ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith ចាប់ពី​ពេល​ទទូលតំណែងជានាយករដ្ឋមន្ត្រីឡាវកាលពីឆ្នាំ ២០១៦។ ដំណើរទស្សនកិច្ច​នេះបាន​រួមចំណែក​ពង្រឹង​ទំនាក់​ទំនង​មិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏ពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ព្រម​ទាំងបន្តផ្លាស់ប្ដូរស្វែងរកដំណោះស្រាយជំរុញរាល់កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

សញ្ញា​សម្គាល់ក្នុង​ទំនាក់ទំនងនយោបាយ

ទំនាក់​​ទំនង​មិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ​រវាង​បក្ស​ទាំង​ពីរ​ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវត្រូវបានពង្រឹងឥតឈប់ឈរ។ ភាគី​ទាំងពីរ​បាន​រក្សាដំណើរ​ទស្សន​កិច្ចជាន់ខ្ពស់ជាប្រចាំ ក៏ដូចជាបណ្ដាដំណើរទស្សនកិច្ចរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា; បង្កើនការចែក​រំលែលបទពិសោធន៍ អំពីការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម​។ ជាពិសេសក្នុងឆ្នាំ ២០១៩ ថ្នាក់ដឹកនាំជាច្រើន​រូបនៃ​ប្រទេស​ទាំងពីរ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ទៅបំពេញ​ទស្សនកិច្ចនៅប្រទេសនីមួយៗ ដូចជា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​បំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ (ខែកុម្ភៈ ឆ្នាំ ២០១៩) ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចនៅឡាវ (ខែកញ្ញា ឆ្នាំ ២០១៩ ); អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ​ លោក Bounnhang Vorachith មកបំពេញទស្សនកិច្ចនៅវៀតណាម (ខែសីហា ឆ្នាំ២០១៩) ប្រធានរដ្ឋ​សភាឡាវ លោកស្រី Pany Yathotou មកបំពេញទស្សនកិច្ចនៅវៀតណាម (ខែមិនា ឆ្នាំ២០១៩)។

កិច្ចសហ​ប្រតិបត្តិការ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសបន្តមានជំហាន អភិវឌ្ឍន៍ថ្មី ដែលជាស​រស​រទ្រូង​មួយ​ក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរសកម្ម និងម្ចាស់ការ​អនុវត្តន៍​ពិធីសារ​សហប្រតិប​ត្តិការ​រយៈពេល​ ៥ ឆ្នាំ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំស្ដីពីការការពារជាតិ សន្តិសុខប្រកបដោយប្រសិទ្ធភាព; អនុវត្ត​បាន​ល្អ នូវកិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិព្រំដែន រួមសហការអនុវត្តន៍កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​ទាំងពីរ​ ស្ដីពី​ការដោះស្រាយបញ្ហាជនចំណាកស្រុកដោយសេរី អាពាហ៍ពិពាហ៍ឥត​ខាន់ស្លា ក្នុង​តំបន់​ព្រំដែន​នៃប្រទេស​ទាំង​ពីរ។

នៅលើ​វេទិកាអន្តរជាតិ វៀតណាមនិងឡាវក៏បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ព្រមទាំង​រួម​សហការ​ជាមួយ​បណ្ដា​ប្រទេ​សជាសមាជិកអាស៊ានដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ាន និងរក្សាសាមគ្គីភាព ការស្រុះ​ចិត្ត​គំនិត​គ្នារបស់អាស៊ានក្នុងបណ្ដាបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់។ វាយតម្លៃអំពីទំនាក់ទំនងរវាងវៀតណាម- ឡាវ ក្នុងឱកាស​នៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឆ្នាំ ២០១៦ អគ្គលេ​ខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“ក្នុងបុព្វហេតុ​តស៊ូដណ្ដើមឯករាជ្យ សេរីភាពជូនប្រជាជាតិនាពេលកន្លងទៅ ក៏ដូចជាក្នុងសម័យផ្លាស់ប្ដូរថ្មី កសាង និង​ការពារមាតុភូមិដែលមានភាពស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ននេះ ប្រជាជាតិទាំងពីរ​ជានិច្ច​កាល​មាន​មោទនភាពយ៉ាងក្រៃលែង ដោយចាត់ទុកគ្នាជាសមមិតុ្ត ជាមិត្តដ៏ស្មោះសរ រួមសុខរួមទុក។ សមិទ្ធិ​ផល​សំខាន់ៗ​របស់ប្រទេសទាំងពីរ បានរួមចំណែកបង្តើត និងថែរក្សាយ៉ាងរឹងមាំនូវបរិយាសកាសក្នុងតំបន់ អន្តរជាតិ ប្រ​កបដោយសុខសន្តិភាព ជួយសម្រួលដល់បុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាង និងការពារមា​តុភូមិ“។

ទំនាក់ទំនងសេដ្ឋកិច្ចរីកចម្រើន

កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងឡាវ បន្តក្លាយ​ទៅជាចំណុច​ភ្លឺក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៨ ទទួលបានជាង ១ ពាន់លានដុល្លា​រ​អាមេរិក ជាពិសេស ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ ទទួលបានជិត ៧៥០ លានដុល្លារអាមេរិក (កើន១៤,២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ នាបច្ចុប្បន្ន វៀតណាមគឺជាវិនិយោគិនបរទេសធំទី ៣ នៅឡាវ ដោ​យមានទុនចុះបញ្ជីសរុបជាង ៤ ពាន់លានដុល្លារអាមេរិក។

ក្នុង​ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ របស់ នាយករដ្ឋមន្ត្រី លោក Thongloun Sisoulith ភាគី​ទាំង​ពីរ​នឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។ អគ្គលេ​ខាប​ក្ស​ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា៖

“ក្នុងបរិបទដែល​ពិភព​លោកមានការវិឌ្ឍយ៉ាងស្មុគស្មាញនោះ ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម- ឡាវកាន់តែមានសារៈ​សំខាន់សម្រាប់ប្រទេសទាំងពីរ។ មុនក៏ដូចជា​ក្រោយ យើងប្ដេជ្ញា​ខិតខំប្រឹង​ប្រែងអស់​ពីកម្លាំង​កាយ​ចិត្ត ដើម្បីជំរុញទំនាក់ទំនងដ៏ពិសិដ្ឋនេះឲ្យកាន់តែស្រស់បំព្រង និង ស្ថិតស្ថិរជានិរន្ដរ“។

នាបច្ចុប្បន្ន​នេះ ដោយមានការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនង​នេះកាន់​តែត្រូវ​បាន​ពង្រឹង​ និងពង្រីកយ៉ាងជិតស្និទ្ធិថែមទៀត បង្កើតគ្រឹះស្ថានដ៏រឹង​មាំសម្រាប់ជំហាន​អភិវឌ្ឍន៍​នាពេល​អនាគត​ជាពិតប្រាក​ដ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top