• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និ បាត អន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៤ (AIPA-៤៤) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ៦ សីហាប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបហ្វីលីពីនលោក Ferdinand Martin Romualdez។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបជាមួយប្រធានសភាជាន់ទាបហ្វីលីពីន Ferdinand Martin Romualdez (រូបថត៖ VNA)

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍជាក់ស្តែង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ (ឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ជិត ៨ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក)។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យវៀតណាម និងហ្វីលីពីន សហការគ្នាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្រួលដល់ការនាំចូលទំនិញសំខាន់ៗរបស់វៀតណាម រួមមានអង្ករ សម្ភារសំណង់ និងទំនិញសំខាន់ៗផ្សេងទៀត ហើយផលិតផលដែលហ្វីលីពីនមានសក្តានុពល  វៀតណាមមានតម្រូវការ។ ភាគីទាំងពីរក៏បានឯកភាពសហការលើវិស័យសំខាន់ៗចំនួនពីរគឺការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពល។ ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ បើកទូលាយលើវិស័យសហប្រតិបត្តិការថ្មី ទាំងទ្វេភាគី និងពហុភាគី; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងស្ថាប័នជំនាញនៃរដ្ឋសភា រួមទាំងផ្លាស់ប្តូរបទពិសោធន៍សភាផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី; គាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅ AIPA ពង្រឹងបន្ថែមទៀតនូវឯកភាព ភាពរឹងមាំ និងតួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រក្សាសំឡេងរួមក្នុងបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះបញ្ហាសមុទ្រខាងកើត៕    

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top