• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងប្រាស្រ័យគ្នារវាង​សមាជិក​សភា​នៃ​ប្រទេសទាំងពីរ

ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin យកចិត្តទុកដាក់ជំរុញ ពង្រឹងទំនាក់ទំនងប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា និងលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ។
  ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin អញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធកាល័យរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាស៊ាន លោក Bui Van Cuong   

នាព្រឹកថ្ងៃទី ១៩ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានអញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធកាល័យរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាស៊ាន លោក Bui Van Cuong មកសម្ដែងការគួរសម។

ក្នុងជំនួបនេះ លោក Bui Van Cuong បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះមានអត្ថន័យដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីឲ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ លោកមានគោលបំណងថា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin យកចិត្តទុកដាក់ជំរុញ ពង្រឹងទំនាក់ទំនងប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា និងលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ; គាំទ្រក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រីកតួនាទីដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរីឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាការឆ្លើយតប ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin មានបំណងចង់ជំរុញថែមទៀតសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងសមាជិកសភានៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរនិយាយដោយឡែក ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងសិង្ហបុរីនិយាយរួមផងដែរ៕

ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin អញ្ជើញជួបធ្វើការជាមួយអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធកាល័យរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាស៊ាន លោក Bui Van Cuong 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top