• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-សហរដ្ឋអាមេរិក ជំរុញទំនាក់ទំនងភាពដៃគូលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងឱកាសលោកស្រីបំពេញទស្សនកិច្ចនៅវៀតណាម (ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ មិថុនា)។
  រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ ក្រសួងការបរទេស)  

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ជួរមុខ។ វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកជំរុញទំនាក់ទំនងទំនងភាពដៃគូលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែ ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោករដ្ឋមន្ត្រីបានអបអរសាទរសហរដ្ឋអាមេរិក ដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-សហរដ្ឋអាមេរិក ហើយតាមនោះបានអះអាងពីការសន្យាយ៉ាងយូរអង្វែងរបស់ សហរដ្ឋអាមេរិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រមជ្ឈភាពរបស់អាស៊ាន រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានអះអាងថា សហរដ្ឋអាមេរិកគោរពទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយគាំទ្រប្រទេសវៀតណាមខ្លាំងមាំមួន និងវិបុលភាព ហើយមានគោលបំណងចង់តម្លើងទំនាក់ទំនងក្នុងលក្ខខ័ណ្ឌសមស្រប។ សហរដ្ឋអាមេរិកនឹងបន្តសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងប្រកបដោយមានការទទួលខុសត្រូវជាមួយអាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ព្រមទាំងជំរុញថែមទៀតនូវទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីទាញយកសក្តានុពលសហប្រតិបត្តិការក្នុងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son និងអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Wendy Sherman ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដួចជាគំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា បញ្ហាសមុទ្រខាងកើត ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការនៅអនុតំបន់ទន្លេមេគង្គ ក៏ដូចចាស្ថានភាពរុស្ស៊ី-អ៊ុយក្រែនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top