• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ម៉ុងហ្គោលីបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី នារសៀលថ្ងៃទី ៣០ ខែកញ្ញានៅរដ្ឋធានី Ulan Bator ប្រទេសម៉ុងហ្គោលី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានដំណើរការជំនួបពិភាក្សា និងចេញសេចក្តីថ្លែងការណ៍ លើកកំពស់ទំនាក់ទំនងវៀតណាម- ម៉ុងហ្គោលីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ថតរូបជាមួយគ្នា (រូបថត៖ TTXVN)

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី។ ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ បង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម - ម៉ុងហ្គោលី បើកចេញដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh  (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងលោកប្រធានាធិបតី Ukhnaagiin Khurelsukh បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងស្របតាមតម្រូវការនិងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការពង្រឹងការតភ្ជាប់ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ និងនៅអង្គការអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសអង្គការសហប្រជាជាតិ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ម៉ុងហ្គោលី ស្តីពីការបង្កើតទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង មានប្រសិទ្ធ ភាព និងគ្រប់ជ្រុងជ្រោយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

ថ្ងៃទី ១ ខែតុលា គឺជាទិវាមនុស្សចាស់អន្តរជាតិ។ ក្នុងឱកាសនេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ទីក្រុងហូជីមិញ បានបំផុសខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមដៃគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។

Top