• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ម៉ារ៉ុកបើកកិច្ចប្រជុំគណៈកម្មការចម្រុះនិងការពិគ្រោះយោបល់នយោបាយ


 ទិដ្ឋភាពនៃកិច្ចប្រជុំ

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ  អនុរដ្ឋម​ន្ត្រី​ការបរ​ទេស​វៀត​ណាម​ លោក Vu Hong Nam​ និងរដ្ឋលេខាធិការ ក្រ​សួងការបរ​ទេស និងសហប្រតិបត្តិ​ការអន្តរជាតិម៉ា​រ៉ុក ​លោក​ស្រី Mounia Boucet​ta បានអញ្ជើញជាស​ហ ​អធិបតីកិច្ចប្រជុំ​លើកទី៤ នៃគណៈកម្មការចម្រុះវៀ​តណាម-​ម៉ារ៉ុកនិង​ពិគ្រោះ​យោបល់​នយោបាយលើក​ទី៥ រវាងក្រសួងការបរទេ​សនៃប្រ​ទេសទាំង​ពីរ​។
 
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពី​របានឯកភាព ជម្រុញ​ថែមទៀតការផ្លាស់ប្តូរពា​ណិជ្ជកម្ម វិនិយោគទ្វេភាគី​ តាម​រយៈ​ការ​បង្កលក្ខណៈ​ងាយស្រួលសម្រាប់សហគ្រាសនៃប្រទេ​ស​ទាំងពីរទៅស្វែង រកទីផ្សា​ររបស់គ្នាទៅវិញទៅមក។​
 
ភាគីទាំង​​ពីរបានពិភាក្សាលើបញ្ហាតំបន់និងពិភព​លោកដែលមានការយកចិត្តទុ​ក ដាក់ដូចគ្នា ដូចជាកិ​ច្ចស​ហប្រតិបត្តិ​ការក្នុងក្រប​ខ័ណ្ឌអង្គការសហប្រជាជាតិ អា​ស៊ាន និងសហភាពអាហ្វ្រិកជាដើម។ ភា​គីទាំង​ពីរក៏បាន​​សម្តែងនូវ​ការព្រួយ​បារម្ភចំ​ពោះភាពចលាចល អស្ថិរភា​ពនៅតំបន់មួយចំ​នួនលើពិភព​លោកព្រម​ទាំងចាត់​ទុ​កថា ជម្រោះ ទាំងអស់ត្រូវដោះស្រាយដោយសន្តិ​វិធី ឈរលើច្បាប់អន្តរ​ជាតិនិងធម្មនុញ្ញ​អង្គកា​រសហ ប្រជាជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top