• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ប្រេស៊ីលមានសក្ដានុពលជាច្រើនដើម្បីសហការអភិវឌ្ឍន៍វិស័យ កសិកម្មនិងទេសចរណ៍

​វៀត​ណាម-ប្រេស៊ីលមានសក្ដានុពល​ជាច្រើនដើម្បីសហការអភិវឌ្ឍន៍ កសិកម្មនិងទេសចរណ៍។ ​នេះជាមតិ​របស់​តំណាង​នៃ វេទិ​កាសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ដែ​លត្រូវបាន​រៀបចំឡើងនៅទីក្រុងហូជី​មិញ ភាគ​ខាង​ត្បូង​វៀត​ណាម នា​ថ្ងៃទី២៧ ​ខែតុលា​។ លោក Carlos Brandao ​ទេសាភិបាលរងរដ្ឋ Maranhao របស់ប្រេស៊ីល​ ចែក​រំលែកថា​ ប្រទេស​​ទាំង២មានចំណុច​ដូចគ្នាជាច្រើន​អំពី អា​កាសធាតុ។ ​ជាពិសេស វៀតណាមមាន​ឧត្តមភាព​និង​បទ​ពិសោធន៍​​ក្នុងការ​ ផលិតស្រូវអង្ករ ចិញ្ចឹម​ជលផលនិងធ្វើការនេសាទ ខណៈដែលប្រេ​ស៊ីលមាន​ផ្ទៃដី ធំ អាកាស​ធាតុ​​អំណោយ​ផលនិងតំលៃពលករ​ទាប។ ទ​ន្ទឹមនឹងនោះ ប្រទេ​សទាំង២ក៏ មាន​ឧត្តមភាព​ជាច្រើន​អំពីរ​ម​នីយដ្ឋាន​ ស្ថាបត្យកម្មនិង​វប្បធម៌ដ៏សម្បូរបែបដែល ​អាចអ​ភិវឌ្ឍន៍ផ្នែក​ទេសចរណ៍​ផងដែរ៕ ​
 

 តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top