• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - បារាំង ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យការពារជាតិនិងសន្តិសុខ

ក្នុងអំឡុងពេលទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅប្រទេសបារាំង (ថ្ងៃទី១០-១១ ខែកក្កដា) ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភាលោក ឡេ តិន តើយ និងលោក Jean-Michel Jacques ប្រធានគណៈកម្មាធិការការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋសភាបារាំង បានធ្វើកិច្ចពិភាក្សាដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងគណៈកម្មាធិការជាតិទាំងពីរ។

ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា លោកឡេ តិន តើយ និងសមភាគីបារាំង លោក Jean-Michel Jacques (រូបថត៖ VNA)

ថ្លែងនៅក្នុងជំនួបធ្វើការនេះ លោកឡេ តិន តើយបានលើកច្បាស់ថា វៀតណាមបានស្នើឱ្យរក្សាយន្តការនៃការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាប្រចាំរវាងគណៈកម្មាធិការទាំងពីរ។ បង្កើនការចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ និងការត្រួតពិនិត្យក្នុងវិស័យការពារជាតិ សន្តិសុខ ឧស្សាហកម្មការពារជាតិ សន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការគ្រប់គ្រងវិបត្តិ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី។

ទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភាលោកឡេ តិន តើយ បានស្នើឱ្យសមាជិកសភាបារាំងបន្តគាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ជំរុញឲ្យរដ្ឋសភាបារាំងផ្តល់សច្ចាប័នយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ព្រមទាំងគាំទ្រគណៈកម្មការអឺរ៉ុបក្នុងការដក "កាតលឿង IUU" ចំពោះអាហារសមុទ្រវៀតណាម...។

លោក ឡេ តិន តើយបញ្ជាក់ថា បារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដំបូងគេរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU) និងជាដៃគូសំខាន់ឈានមុខគេមួយរបស់វៀតណាមនៅអឺរ៉ុប (រូបថត៖ VNA)

រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋសភាបារាំង លោក Jean-Michel Jacques បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមកាលពីខែមិថុនាកន្លងទៅ ហើយបាននិយាយថា ភ្លាមៗ បន្ទាប់ពីវិលត្រឡប់ទៅប្រទេសបារាំងវិញ លោកបានផ្ញើលិខិតមួយទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកកសិកម្ម ដោយស្នើឱ្យភ្នាក់ងារបារាំង និងសហភាពអឺរ៉ុបពាក់ព័ន្ធយកចិត្តទុកដាក់ និងគាំទ្រដំណើរការនៃការពិនិត្យឡើងវិញនូវការដក "កាតលឿង IUU" ប្រឆាំងនឹងអាហារសមុទ្រវៀតណាម។

នៅជំនួបនេះផងដែរ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលដើម្បីលើកកម្ពស់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យនានាដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គណៈកម្មាធិការទាំងពីរ ដោយរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរជាពិសេស និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាទូទៅរវាងប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

ពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកជំនាញយោធាគុយបា និងពិធីសម្ពោធសៀវភៅ ៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា

ពិធីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកជំនាញយោធាគុយបា និងពិធីសម្ពោធសៀវភៅ "៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា"

សៀវភៅនេះរៀបចំយ៉ាងពេញលេញនូវប្រព័ន្ធនៃការបង្កើត ការអភិវឌ្ឍ និងរបត់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំមួយទសវត្សរ៍កន្លងមក។

Top