• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឡាវ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នារសៀលថ្ងៃទី ១០ មេសា នៅទីក្រុងវៀងចន្ទន៍ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandon និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។
  ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ Thong Nhat/TTXVN)

ក្នុងជំនួបរវាងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandon ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ផ្តោតសំខាន់លើការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការ រវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវក្នុងឆ្នាំ ២០២៣ កិច្ចព្រមព្រៀងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ក្នុងដំណាក់កាល ២០២១ - ២០៣០ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងឡាវក្នុងដំណាក់កាល ២០២១ - ២០២៥;  យល់ព្រមបន្តរក្សាដំណើរទស្សនកិច្ច និងទំនាក់ទំនងនៅគ្រប់កម្រិត; ពង្រឹងការផ្លាស់ប្តូរ និងការសម្របសម្រួលលើបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល។

ទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជួយ ឡាវអនុវត្តសកម្មភាពកិច្ចការបរទេសសំខាន់ៗនាពេលខាងមុខប្រកប ដោយជោគជ័យ ក្នុងនោះមានកិច្ចប្រជុំកំពូលនៃរដ្ឋសភារបស់ប្រទេសទាំង ៣ កម្ពុជា-ឡាវ-វៀតណាម ជាលើកដំបូង (គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ) និងទទួលជោគជ័យក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) នៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាតំបន់ និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top