លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ Novatek ជាមួយដៃគូវៀតណាម ហើយបានសម្តែងទំនុកចិត្តថា ភាពសមស្របក្នុងទិសដៅអភិវឌ្ឍន៍នឹងបង្កើតផលប៉ះពាល់ និងប្រសិទ្ធភាពរួមគ្នាសម្រាប់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Novatek សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ភ្នាក់ងារ និងសហគ្រាសរដ្ឋនៅក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន ដូចជាសាជីវកម្មឧស្សាហកម្មនិងថាមពលជាតិវៀតណាម (Petrovietnam) សាជីវកម្មអគ្គិសនីវៀតណាម និងសហគ្រាសឯកជននានា ដើម្បីចូលរួមនិងអនុវត្តគម្រោង រួមទាំងការសាងសង់កន្លែងស្តុកទុកដ៏ធំរបស់ Novatek នៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកទឹកចិត្តដល់សហគ្រាសវៀតណាមឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Novatek លើបច្ចេកវិទ្យាឧស្ម័នធម្មជាតិរាវ។
ថ្នាក់ដឹកនាំ Novatek បានសម្តែងការឯកផាពខ្ពស់ ហើយបានបញ្ជាក់ថា នឹងធផ្លាស់ប្តូរយ៉ាងសកម្មជាមួយដៃគូវៀតណាម ដើម្បីជំរុញគម្រោង និងសកម្មភាពសហប្រតិបត្តិការដែលលោកនាយករដ្ឋមន្ត្រីបានស្នើឡើង៕







