• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង EU បង្កើនទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
 

ភាគីទាំងពីរបាន​អះអាងអំពីការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និង​កិច្ច​ព្រមព្រៀង​គាំពារវិនិយោគ  (IPA) ដែលបានចុះហត្ថលេខាជាផ្លូវការនៅក្នុងសប្តាហ៍ខាងមុខនេះ។

សម័យប្រជុំលើកទី ១ នៃ គណកម្មការចម្រុះវៀតណាម និងសហភាពអឺរ៉ុប(EU) ស្ដីពីការអនុវត្តកិច្ចព្រមព្រៀង ក្រប​ខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU (PCA) បានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែ​ឧសភា នោទីក្រុងហាណូយ ក្រោមអធីបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung និង​លោក Gunnar Weigand អគ្គនាយកនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃស្ថានប័នកិច្ចការបរទេសអឺរ៉ុប (EEAS) ។
 
នៅ​ទីនេះ ភាគីទាំងពីរបានអះអាងអំពីការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ  (IPA) ដែល​បាន​ចុះហត្ថ​លេខា​ជាផ្លូវ​ការ​នៅក្នុង​សប្តាហ៍​ខាង​មុខ​នេះ​។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបសន សង្កត់ធ្ងន់ថា EVFTA – IPAនឹងរួម​ចំណែក​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ និងធ្វើអាជីវកម្មរបស់ភាគីទាំងពីរ។
 
 ស្តីពីកម្ម​វិធីសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម - សហភាពអឺរ៉ុបសម្រាប់ដំណាក់កាល ២០១៤-២០២០ នោះ ភាគីទាំង​ពីរបានឯកភាពគ្នាផ្តោតលើការជំរុញការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍ​ថាម​ពលក​កើត​ឡើងវិញ ទប់ទល់នឹងការ​ប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រក​បដោយចីរភាព​ជាដើម​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top