• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ទីផ្សារសក្តានុពលសម្រាប់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី

យោងតាមក្រុមហ៊ុនសិក្សា ស្រាវជ្រាវទីផ្សារ Nielsen បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កំណើននៃការលក់ទំនិញចាំចាច់ជាប្រចាំថ្ងៃនៅវៀតណាមបានកើន ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៧។ ចំនួនហាងលក់រាយនិងហាងលក់ទំនិញនានាក៏បានកើនឡើង ៤៥,៥%។

វៀតណាម - ទីផ្សារសក្តានុពលសម្រាប់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ភ្នាក់ងារលក់រាយភាគច្រើននៅឥណ្ឌូនេស៊ី ដែលប្រតិបត្តិការលើវិស័យផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញនានា ចង់ពង្រីកអាជីវកម្មនៅវៀតណាម។ នាពេលថ្មីៗនេះ ថ្លែងទៅកាន់សារព័ត៌មាន ប្រធានសម្ព័ន្ធសមាគមបណ្ដាភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី (Aprindo) លោក Roy Nicholas Mandey បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីគាំទ្រការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារលក់រាយឥណ្ឌូនេស៊ី ដើម្បីពង្រីកអាជីវកម្មនៅបរទេស តាមរយៈការ​កែ​សម្រួល ឬបន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធ ក៏ដូចជាជំរុញការចរចាជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការសម្រាប់ភ្នាក់ងារលក់រាយ។

យោងតាមក្រុមហ៊ុនសិក្សា ស្រាវជ្រាវទីផ្សារ Nielsen បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កំណើននៃការលក់ទំនិញចាំចាច់ជាប្រចាំថ្ងៃនៅវៀតណាមបានកើន ១៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៧។
ចំនួនហាងលក់រាយនិងហាងលក់ទំនិញនានាក៏បានកើនឡើង ៤៥,៥%។ ក្នុងពេលនោះ ធនាគារពិភពលោក (WB) បានឲ្យដឹងថា ចំនួនប្រជាជនវណ្ណៈកណ្តាលនៅវៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើងដល់ ១១,៦ លាននាក់។ ចំនួននេះនឹងកើនឡើងដល់ ២៦% នាឆ្នាំ ២០២៦។ នាបច្ចុប្បន្ននេះ ភ្នាក់ងារលក់រាយចំនួន ២ កំពុងមានវត្តមាននៅប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top