• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ថៃបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

នារសៀលថ្ងៃទី៧ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានទទួលជួបឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមលោកស្រី Urawadee Sriphiromya ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម (រូបថត៖ Vu Khuyen/VOV)

អញ្ជើញជូនពរលោកស្រី Urawadee Sriphiromya ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម នាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់លោកស្រីឯកអគ្គរដ្ឋទូតពង្រីកតួនាទីជាស្ពានក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូរឹងមាំរវាងប្រទេសទាំងពីរ។ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីររក្សានូវយន្តការ សហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព; ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ; ធានាថា គ្មានបុគ្គលឬអង្គការណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីនៃប្រទេសមួយប្រឆាំង នឹងប្រទេសមួយផ្សេងទៀតឡើយ។

ចំណែកលោកស្រីឯកអគ្គរដ្ឋទូត Urawadee Sriphiromya បានអះអាងថា លោកស្រីនឹងជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥ រួមទាំងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រីនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថៃផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូតសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជានៅក្នុងអង្គការក្នុងតំបន់ដែលប្រទេសទាំងពីរជាសមាជិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយប់ថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ កម្មាធិការបក្សទីក្រុង Da Nang។

Top