• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំង Covid-19


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ̣(រូបថត៖ ក្រសួងការបរទេសវៀតណាម)
 

នាថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន​ធ្វើកិច្ច​សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi Toshimitsu ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិ​បត្តិការក្នុងបរិបទ ដែលជំងឺឆ្លង Covid-19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ។
 
លោក​ឧបនាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ជប៉ុនសម្រាប់ វៀតណាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងជំងឺរាតត្បាត Covid-19 ហើយស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ​ដល់​សហគមន៍​ជន​វៀតណាមនៅជប៉ុន ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ លោកឧបនាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរាប​ថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមកំពុង​សម្រប​សម្រួល​យ៉ាងសកម្មក្នុង​ការជំរុញ​ការខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
 
ជាការឆ្លើយតប​ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានវាយតម្លៃខ្ពស់​ចំពោះវិធាន​ការយ៉ាង​ប្ដូរ​ផ្ដាច់​ របស់វៀតណាម ដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាត Covid-19 ព្រមទាំង​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​វៀត​ណាម​ ដែលបានយកចិត្តទុកដាក់ ធានាសុវត្ថិភាពជូនប្រជាជនជប៉ុនចំនួន ២ ម៉ឺននាក់ ដែលកំពុង​រស់នៅ ​និងធ្វើការនៅ​វៀតណាមផងដែរ៕

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top