ព័ត៌មាន វៀតណាម-ចិន៖ ជំរុញកិច្ចសហប្រតិបត្តិការសភាឱ្យក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី 02/09/2025 នារសៀលថ្ងៃទី៣១ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាតំណាង ប្រជាជនទូទាំងប្រទេស ចិន លោក Zhao Leji។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងប្រធានសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji។ (រូបថត៖ VNA)នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសភា ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃរដ្ឋសភា គណៈ ប្រតិភូសមាជិករដ្ឋសភា និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនមូលដ្ឋាននៃប្រទេស ទាំងពីរ; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាតំបន់និងពិភពលោក។ ប្រធានរដ្ឋ សភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖VNAតាងនាមបក្ស រដ្ឋ និងប្រជាជនចិន ប្រធានសភាតំណាងប្រជាជនចិន លោក Zhao Leji បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម អនុវត្តន៍យ៉ាង ជាក់ស្ដែងនូវការយល់ដឹងរួមរវាងអគ្គលេខាបក្សទាំងពីរ ដោយនាំទំនាក់ទំនងរវាងបក្ស ទាំងបីរ និងប្រទេសទាំងពីរអភិវឌ្ឍន៍ក្នុងទិសដៅ “៦ ជាង”។ តាមនោះ ចិនត្រៀមខ្លួនជា ស្រេចបង្កើនការជឿទុកចិត្តខាងនយោបាយ រក្សាការផ្លាស់ប្តូរជាន់ខ្ពស់; លើកកំពស់ គុណភាព ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងនោះមានការតភ្ជាប់ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយគំនិតផ្ដួចផ្ដើម ច្រករបៀងពីរ ខ្សែក្រវាត់មួយ កិច្ច សហប្រតិបត្តិការក្នុងការកសាងផ្លូវរថភ្លើងខ្នាតស្តង់ដារចំនួន ៣ ដើម្បីតភ្ជាប់ប្រទេស ទាំងពីរ; ពង្រឹងមូលដ្ឋានសង្គមដោយការអនុវត្តសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និង មូលដ្ឋាននៃប្រទេសទាំងពីរ; បង្កើនការសម្របសម្រួលនៅយន្តការអន្តរសភាពហុភាគី។នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីបញ្ហាដែនសមុទ្រ ដោយឯក ភាពអនុវត្តន៍ការយល់ដឹងរួមជាន់ខ្ពស់ និងសម្របសម្រួលដោះស្រាយបញ្ហាដែន សមុទ្រឱ្យបានសមហេតុផល ក៏ដូចជារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពផងដែរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នារសៀលថ្ងៃទី៣១ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាតំណាង ប្រជាជនទូទាំងប្រទេស ចិន លោក Zhao Leji។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងប្រធានសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji។ (រូបថត៖ VNA)នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសភា ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃរដ្ឋសភា គណៈ ប្រតិភូសមាជិករដ្ឋសភា និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនមូលដ្ឋាននៃប្រទេស ទាំងពីរ; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាតំបន់និងពិភពលោក។ ប្រធានរដ្ឋ សភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖VNAតាងនាមបក្ស រដ្ឋ និងប្រជាជនចិន ប្រធានសភាតំណាងប្រជាជនចិន លោក Zhao Leji បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម អនុវត្តន៍យ៉ាង ជាក់ស្ដែងនូវការយល់ដឹងរួមរវាងអគ្គលេខាបក្សទាំងពីរ ដោយនាំទំនាក់ទំនងរវាងបក្ស ទាំងបីរ និងប្រទេសទាំងពីរអភិវឌ្ឍន៍ក្នុងទិសដៅ “៦ ជាង”។ តាមនោះ ចិនត្រៀមខ្លួនជា ស្រេចបង្កើនការជឿទុកចិត្តខាងនយោបាយ រក្សាការផ្លាស់ប្តូរជាន់ខ្ពស់; លើកកំពស់ គុណភាព ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងនោះមានការតភ្ជាប់ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយគំនិតផ្ដួចផ្ដើម ច្រករបៀងពីរ ខ្សែក្រវាត់មួយ កិច្ច សហប្រតិបត្តិការក្នុងការកសាងផ្លូវរថភ្លើងខ្នាតស្តង់ដារចំនួន ៣ ដើម្បីតភ្ជាប់ប្រទេស ទាំងពីរ; ពង្រឹងមូលដ្ឋានសង្គមដោយការអនុវត្តសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និង មូលដ្ឋាននៃប្រទេសទាំងពីរ; បង្កើនការសម្របសម្រួលនៅយន្តការអន្តរសភាពហុភាគី។នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីបញ្ហាដែនសមុទ្រ ដោយឯក ភាពអនុវត្តន៍ការយល់ដឹងរួមជាន់ខ្ពស់ និងសម្របសម្រួលដោះស្រាយបញ្ហាដែន សមុទ្រឱ្យបានសមហេតុផល ក៏ដូចជារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពផងដែរ៕
អត្ថបទផ្សេងទៀត USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់22/09/2026ព័ត៌មាននារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ22/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រាថ្នាចង់ឱ្យបណ្តាសាជីវកម្មរបស់អាមេរិកពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការនៅវៀតណាម22/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Bloomberg22/09/2026ព័ត៌មានវៀតណាមនិងសហរដ្ឋអាមេរិកបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការជំនះផលវិបាកនៃសង្គ្រាម22/09/2026ព័ត៌មានបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកជំនាញនិងបញ្ញាវ័ន្តវៀតណាមនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមនិងរួមវិភាគទានដល់ប្រទេសជាតិ22/09/2026ព័ត៌មានវៀតណាមនិងទួរគីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព22/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត