• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជារឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការប្រពៃណី


វៀតណាម-កម្ពុជារឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការប្រពៃណី

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang រួមចំ​ណែក​បង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការប្រពៃណី។ នេះជាចំណងជើងនៃអត្ថបទចុះផ្សាយលើ​កា​សែត​រស្មីកម្ពុជាក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ រួមទាំងរូបថតរបស់លោក Tran Dai Quang ទៀតផង។ អត្ថបទនេះបានឲ្យដឹងថា ទទួលសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ ព្រះរាជាណាចក្រ កម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មិថុនា។អត្ថបទនេះបានឲ្យ ដឹងថា ដំណើរទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Tran  Dai Quang គឺសម្តែងនូវការយកចិត្តទុក​ដាក់​ជាពិសេសទៅ លើការងារពូន ជ្រុំ និងរក្សាទំនាក់ទំនងមិត្តភាព ប្រពៃណីនិងចំណងសាមគ្គីរវាងប្រទេសទាំង​បី កម្ពុជា-វៀតណាម-ឡាវ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញនូវការជឿទុកចិត្តសាមគ្គីពិសេសនិងជួយគ្នាទៅវិញទៅមករបស់វៀតណាមចំពោះ កម្ពុជា។ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានអះអាងថា “ប្រជាជនវៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជា ជនកម្ពុជា។​ហើយប្រជាជនកម្ពុជា
ជាមិត្តភក្តិជិតខាងល្អជារៀងរហូត ប្រគៀកស្មា ជាមួយប្រជាជនវៀតណាម។​កម្ពុជានឹងបន្តពូនជ្រុំនូវទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យអ្នកជិតខាងដ៏ល្អប្រសើរនោះ”។

កាសែតរស្មីកម្ពុជាក៏បានចាត់ទុកថា ដោយការប្តេជ្ញារបស់ថ្នាក់ដឹកនាំនិងការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នតំបន់និងប្រជាជននៃប្រទេសទាំងពីរ ពិត ប្រាកដថានឹងគ្មានអានុភាពណាមួយអាចរារាំងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងវៀតណាមរួមគ្នាឆ្ពោះទៅរកផ្លូវសន្តិភាពនិងមិត្តភាពបានឡើយ។​ទំនាក់ទំនង អ្នកជិត​ខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យនឹង បានឡើងកំពស់ថ្មីដើម្បីផលប្រយោជន៍​ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្មចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិ វឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top