អញ្ជើញថ្លែងមតិក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមការងារខេត្ត An Giang លោក Le Trung Ho បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២.០០០ រហូតមកដល់ពេលនេះ ក្រុមការងារចំនួន ២ ដំណើរការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត An Giang បានស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤.២៨៦ នៅតាមខេត្តចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក នៅក្នុងខេត្តកោះកុង ក្រុមការងារ K៩២ បានប្រមូលអដ្ឋិធាតុចំនួន ១៦០ ដែលក្នុងនោះ អដ្ឋិធាតុយុទ្ធជនចំនួន ២ ត្រូវបានរកឃើញនៅរដូវប្រាំង ឆ្នាំ ២០២៤-២០២៥។ ពិធីចុះហត្ថលេខាបន្តបញ្ជាក់ពីចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា ហើយទន្ទឹមនឹងនោះក៏បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជន យុទ្ធជនពលីដែលបានពលីកម្មដើម្បីសន្តិភាព ឯករាជ្យភាព និងចំណង់មិត្តភាពរវាងប្រជាជាតិទាំងពីរ។
ក្នុងឱកាសនេះ ក្រុមការងារខេត្ត An Giang បានប្រគល់ថវិកាឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដល់ក្រុមការងារខេត្តកោះកុង ដើម្បីសម្របសម្រួលស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី ព្រមទាំងបានប្រគល់អំណោយជូនអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមការងារខេត្តនិងក្រុមការងារលេខ K៩២ នៃបញ្ជាការដ្ឋានយោធាខេត្ត An Giang ក្នុងការបំពេញភារកិច្ចកន្លងមកប្រកបដោយជោគជ័យ៕