• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិទ្យាស្ថានសន្តិភាពអាមេរិកបានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំលើកទី៣ ស្តីពីការដោះស្រាយផលវិបាកនៃសង្គ្រាមនៅ​វៀតណាម

កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែតុលា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំលើកទី ៣ ក្រោមប្រធានបទ "កេរ្តិ៍ដំណែលនៃសង្គ្រាមនិងសន្តិភាពនៅវៀតណាម ឡាវ និងកម្ពុជា" តាមទម្រង់ដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (អាមេរិក) និងបានតភ្ជាប់តាមតាមអ៊ីនធឺណិត។
ឯកអគ្គរដ្ឋទូត Nguyen Quoc Dung ថ្លែងនៅក្នុងពិធីរំលឹកខួប ១ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ រូបថត៖ Lam Khanh/TTXVN

នេះជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាន ដោយមានការចូលរួមពីគណៈប្រតិភូប្រមាណ ១៥០នាក់ រួមមាន៖ ថ្នាក់ដឹកនាំ USIP តំណាងរដ្ឋសភា ក្រសួងការបរទេស ក្រសួងការពារជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) មជ្ឈដ្ឋានអ្នកស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល តំណាងការទូតនៃប្រទេសវៀតណាម ឡាវ និងកម្ពុជា។ កិច្ចសន្ទនាបានផ្តោតលើប្រធានបទសំខាន់ចំនួនពីរ៖ វាយតម្លៃ រយៈពេល១ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក និងប្រកាសរបាយការណ៍របស់ USIP ស្តីពីការផ្សះផ្សាវៀតណាម-អាមេរិក។ លើសពីនេះ ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាក៏បានប្រព្រឹត្តិទៅការពិភាក្សាក្រោមប្រធានបទដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់រវាង វៀតណាម ឡាវ និងកម្ពុជា ជាមួយសហរដ្ឋអាមេរិក; គំនិតផ្តួចផ្តើមរាប់ចំនួនអ្នកស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម; ឧបត្ថម្ភជនពិការនិងអ្នកនៅរស់រានមានជីវិតនៅវៀតណាម ឡាវ និងកម្ពុជា; សហការដើម្បីតាំងបង្ហាញបេតិកភណ្ឌសង្គ្រាមនៅសារមន្ទីរសំណល់សង្គ្រាម; វឌ្ឍនភាពក្នុងការកំចាត់មីន និងការស្តារបរិស្ថានឡើងវិញ។

នៅក្នុងកិច្ចសន្ទនានេះ សមាជិកព្រឹទ្ធសភា លោក Chris Van Hollen ដែលជាសមាជិកនៃគណៈកម្មាធិការបែងចែកថវិការបស់ព្រឹទ្ធសភាអាមេរិក បានឲ្យដឹងថាគណៈកម្មាធិការបានអនុម័តលើសេចក្តីព្រាងច្បាប់ ដោយបានផ្តល់ថវិកាចំនួន ៧៣លានដុល្លារអាមេរិក ដើម្បីជួយបោស សម្អាត​គ្រាប់បែកមីននៅប្រទេសវៀតណាម និងឡាវ និងកម្ពុជា។ លោកបានអះអាងពីការប្តេជ្ញារួមជាមួយសហការីក្នុងសភាអាមេរិក ដើម្បីជួយគាំទ្រកម្មវិធីដោះស្រាយផលវិបាកនៃសង្គ្រាមនៅវៀតណាម ដូចជាការបោសសម្អាតគ្រាប់បែកមីនដែលនៅ​សេសសល់ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងកុមារពិការ ក៏ដូចជាំការស្វែងរកយុទ្ធជននៃភាគីទាំងសងខាងដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top