• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វាយនភ័ណ្ឌវៀតណាមក្តាប់ជាប់ឱកាសនាំចេញម៉ាស់


 កម្មកររោងចក្រកាត់ដេរទី ១ ក្រុមហ៊ុនភាគហ៊ុន Chien Thang ផលិតម៉ាស់ក្រណាត់កំចាត់មេរោគ (រូបថត៖TTXVN)
 

នាថ្ងៃទី៤​​ ខែឧសភា ឆ្នាំ​២០២០ សមាគមវាយនភ័ណ្ឌវៀតណាម (VITAS) សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្មវៀតណាម បានរៀបចំសិក្ខាសាលាតាម​អនឡាញ​ស្តីពី​ការ​នាំចេញ​វាយន​ភ័ណ្ឌ​ក្នុង​បរិបទ​ដែលជំងឺ​រាតត្បាត Covid-19 ព្រមទាំងឆ្លើយសំនួរអំពីបទបញ្ញត្តិនាំចេញម៉ាស់​ និងសម្ភារៈ​បរិក្ខាពេទ្យ​ទៅកាន់​សហភាព​អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែររ។
 
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋានអាហរ័ណ-នីហរ័ណនៃ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម​ បានអះអាងថាក្នុងពេលដែលជំងឺ COVID-19 ផ្ទុះឡើង នោះ​សហគ្រាស​វាយនភ័ណ្ឌ​បាន​ចាប់​យក​ស្ថាន​ភាព​បាន​យ៉ាងឆាប់រហ័ស ហើយប្តូរទៅផលិតម៉ាស់ក្រណាត់កំចាត់មេរោគ ដើម្បីឆ្លើយតបនឹងតំរូវការក្នុងស្រុក និងប្តូរទៅធ្វើការនាំចេញវិញ​ផងដែរ​តាម​នោះរួមចំណែក​ដល់ការ​បង្កើតប្រាក់​ចំណូល​កាត់​បន្ថយការ​ខូច​ខាត ដែល​បណ្តាល​មកពីជំងឺរាតត្បាតដ៏កាចសាសាវនេះ។
 
ចាប់ពីដើមឆ្នាំ ដល់ថ្ងៃទី ១៩ ខែមេសា ចំនួនម៉ាស់ការពារសរុបបាននាំចេញជិត ៤១៦ លានម៉ាស់ ដែលមាន​ទឹក​ប្រាក់​ជាង ៦៤ លានដុល្លារអាមេរិក។ ទីផ្សារនាំចេញ   សំខាន់ៗគឺប្រទេសជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ សហរដ្ឋ​អាមេរិក​ ហុងកុង និងសិង្ហបុរីជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top