• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ២០២៥។
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញថ្លែងនៅទិវាបុណ្យ។ (រូបថត៖ VOV)

នេះជាព្រឹត្តិការណ៍ ដែលបានធ្វើឡើងជាប្រចាំឆ្នាំដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជន ជាតិវៀតណាម រួមចំណែកពង្រឹងផែនមហាសាមគ្គីភាពរបស់សហគមន៍ជនជាតិ ទាំង៥៤។

អញ្ជើញថ្លែងនៅទិវាបុណ្យ លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា ការ កសាងផែនមហាសាមគ្គីជនជាតិទាំងមូលគឺជាភារកិច្ចយុទ្ធសាស្ត្រនិងខ្ជាប់ខ្ជួនដែលមានសារៈសំខាន់ពិសេសសម្រាប់បក្ស និងរដ្ឋវៀតណាម សំដៅនាំប្រទេសជាតិឆ្ពោះ ទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងយុគសម័យថ្មី។ លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង ៥៤ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាធនធានដ៏មានតម្លៃបំផុតដើម្បី កសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន។ លោកប្រធានរដ្ឋ Luong Cuong បានស្នើថា៖

គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការមហាជន ចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់ មូលដ្ឋាន ត្រូវបន្តស្រាវជ្រាវ ចេញផ្សាយ និងរៀបចំការអនុវត្តឲ្យបានល្អនូវគោល នយោបាយអំពីជនជាតិ ធានាសិទ្ធិ ផលប្រយោជន៍ និងលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់ជនជាតិ។ ទន្ទឹមនឹងនោះ មានដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពដើម្បីការពារ និងបន្តលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ សហគមន៍គ្រប់ជនជាតិ រក្សាបាននូវសម្រស់ប្បធម៌ពិសេសដោយឡែករបស់ជនជាតិ នីមួយៗ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ពិសេសចំពោះការលើកតម្កើង និងគោរពការ រួមចំណែកដ៏សំខាន់របស់សិប្បករ ព្រឹទ្ធាចារ្យ មេភូមិ និងជនមានកិត្យានុភាពក្នុង សហគមន៍ជនជាតិភាគតិច។ ពួកគេគឺជាមនុស្សគំរូនិងសំខាន់នៅក្នុងចលនានៃ មូលដ្ឋាន ហើយជាទីបង្អែករបស់ភូមិឃុំផងដែរ

ក្នុងបរិយាកាសនៃទិវាបុណ្យដើមនិទាឃរដូវ លោកប្រធានរដ្ឋ Luong Cuong មានបំណងថា ជនរួមជាតិ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទាំងអស់នឹង ខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្ត តាមរយៈការធ្វើសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងបុព្វហេតុរួមរបស់ប្រទេសជាតិ បង្កើតភាពស្អិតរមួត ពង្រឹងផែន មហាសាមគ្គីជនជាតិទាំងមូល រួមចំណែកពូនជ្រុំខឿនវប្បធម៌វៀតណាម កម្លាំងវៀត ណាម តម្លៃវៀតណាម ដែលជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top