• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុង An Giang បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី”។
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “វប្បធម៌ Oc Eo (អូរកែវ) ក្នុងបរិបទនៃវប្បធម៌អាស៊ី”។ រូបថត៖ Van Anh/VOV

នេះជាសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី១ ស្តីពីវប្បធម៌ Oc Eo (អូរកែវ) ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម ដើម្បីសង្ខេប និងវាយតម្លៃលទ្ធផល និងសមិទ្ធិផលវិទ្យាសាស្ត្រទូទៅនៃគម្រោង ស្រាវជ្រាវលើរមណីយដ្ឋានបុរាណវត្ថុ Oc Eo - Ba The, Nen Chua ឆ្ពោះទៅរកការយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយអំពីវប្បធម៌ អូរកែវ; ផ្តល់ទិន្នន័យវិទ្យាសាស្ត្របន្ថែមទៀតទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អូរកែវ...។

លោកបណ្ឌិត Phan Chi Hieu ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានឲ្យដឹងថា៖ លទ្ធផលនៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកដំបូងស្តីពីវប្បធម៌អូរកែវ ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ មានអត្ថន័យសំខាន់ៗជាច្រើន; សង្ខេប និងវាយតម្លៃសមិទ្ធិផលវិទ្យាសាស្ត្រទាំងមូលនៃគម្រោង។ ក្នុងចំណោមនោះ មានសមិទ្ធិផលស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗ។ សិក្ខាសាលានេះក៏មានគោលបំណងសម្រាប់ការយល់ដឹងថ្មី ស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីវប្បធម៌អូរកែវ; ផ្តល់ទិន្នន័យវិទ្យាសាស្ត្របន្ថែមទៀតទាក់ទងនឹងបេតិកភណ្ឌវប្បធម៌អូរកែវក្នុងបរិបទនៃវប្បធម៌អាស៊ី។ ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព និងផ្តល់នូវមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការធ្វើផែនការ ការអភិរក្ស និងការលើកកម្ពស់តម្លៃ ក៏ដូចជាសម្រាប់ការរៀបចំឯកសារដើម្បីតែងតាំងសម្រាប់អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់តំបន់រមណីដ្ឋាន Oc Eo-Ba The ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

សូមគូសបញ្ជាក់ថា វប្បធម៌ Oc Eo (អូរកែវ) គឺជាវប្បធម៌បុរាណមួយដែលបានបង្កើតឡើង និងអភិវឌ្ឍន៍នៅភាគខាងត្បូងប្រទេសវៀតណាម ចាប់ពីសតវត្សទី ១ ដល់ទី ៧នៃគ.ស។ នេះជាវប្បធម៌ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រវៀតណាម ផ្សារភ្ជាប់ជាមួយប្រទេស និងប្រជាជននៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម និងទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍បុរាណ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top