• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមកិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​លើកទី២០ នៅកម្ពុជា

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមកិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​លើកទី២០ នៅកម្ពុជា។

នៅថ្ងៃទី១២ ខែវិច្ឆិកា ក្រសួងការបរទេសវៀតណាមបានប្រកាសថា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី អគ្គលេខាគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួមកិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​លើកទី២០ នៅទីក្រុងភ្នំពេញ កម្ពុជា។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕​

តាម​ vovworld.vn/km-KH

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top