• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមពិធីប្រកាសផែនការមេនៃខេត្ត Binh Thuan

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បានរៀបចំពិធី ប្រកាសផែនការមេរបស់ខេត្តសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅពិធីនេះ។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ប្រគល់សេចក្ដីសម្រេចអំពីផែនការមេនៃខេត្ត Binh Thuan ដល់ថ្នាក់ដឹកនាំមូលដ្ឋាន។ (រូបថត៖ baobinhthuan)

តាមលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ថា Binh Thuan មានប្រៀបខ្លាំង ខុសប្លែក និងលេចធ្លោទាក់ទងនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រក្នុងដំណាក់កាលសមា ហរណកម្ម ក្នុងយុគសម័យនៃសមុទ្រ មហាសាគរ និងនិន្នាការបរិវត្តកម្មបៃតង សកល។ ដូច្នេះហើយ Binh Thuan ត្រូវបានតំរង់ទិសឲ្យក្លាយ  ជាមជ្ឈមណ្ឌលមួយក្នុង ចំណោមមជ្ឈមណ្ឌលឧស្សាហកម្មថាមពលស្អាត ព្រមទាំង កំណត់វិស័យទេសចរណ៍ សមុទ្រជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដោយផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍អេកូឡូស៊ី ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍នៃផ្លូវបេតិកភណ្ឌភាគកណ្ដាល។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖

ផែនការមេថ្មីរបស់ខេត្តត្រឹមតែជាការតំរង់ទិសប៉ុណ្ណោះ។ ប្រសិនបើចង់មានមុខ មាត់និងការវាយតម្លៃយ៉ាងពេញលេញអំពីសក្តានុពលធម្មជាតិ នោះ សំខាន់បំផុតគឺ ខេត្តត្រូវអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦ របស់ការិយាល័យនយោបាយស្តីពីការ រៀបចំផែនការមេ ការកសាងគ្រប់គ្រង និងអភិវឌ្ឍទីក្រុងនៅវៀតណាមប្រកបដោយ ចីរភាពដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០២៤ ដោយយកការអភិវឌ្ឍទីក្រុងជា ដំណោះស្រាយ គោលដៅ និងកម្លាំងចលករ ដោយផ្សាភ្ជាប់តំបន់ទីក្រុង ជាមួយនឹង សេដ្ឋកិច្ចទីក្រុង ដើម្បីអភិវឌ្ឍន៍ខេត្ត

យោងតាមអគ្គនាយកដ្ឋានស្ថិតិ ផលិតផលក្នុងមូលដ្ឋានសរុប (GRDP) របស់ Binh Thuan បានកើនឡើង ៨,១% កាលពីឆ្នាំមុន ដែលជួយខេត្ត Binh Thuan ជាប់ ចំណាត់ថ្នាក់ទី ១៤ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ ក្នុងប្រទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top