• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ខេត្តសឹនឡា ត្រូវរៀបចំផែនការ «តំបន់សេដ្ឋកិច្ចចំនួន ៤ ប៉ូលកំណើនចំនួន ២ និងច្រករបៀងអភិវឌ្ឍន៍ចំនួន ៧»

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសឹនឡា ផ្តោតលើការដឹកនាំភារកិច្ចសំខាន់ៗចំនួន ៨ក្រុម ដោយយកចិត្តទុកដាក់ជាពិសេសចំពោះការកំណត់យ៉ាងច្បាស់នូវគំរូអភិវឌ្ឍន៍ និងឋានៈរបស់ខេត្តសឹនឡា នៅតំបន់ភាគពាយ័ព្យ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដឹកនាំសម័យប្រជុំ។ រូបថត៖ Thong Nhat/VNA

«ខេត្តសឹនឡា ត្រូវរៀបចំផែនការ «តំបន់សេដ្ឋកិច្ចចំនួន ៤ ប៉ូលកំណើនចំនួន ២ និងច្រករបៀងអភិវឌ្ឍន៍ចំនួន ៧»។ នេះជាសំណើរបស់លោក​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម តូ ឡឹម ក្នុងសម័យប្រជុំធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សឹនឡា ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត​នៃមហាសន្និបាតបក្ស​ទូទាំងប្រទេស​លើកទី១៤; សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាតបក្សខេត្តនីតិកាលទី១៦ អាណត្តិ២០២៥-២០៣០; គោលនយោបាយសំខាន់ៗ និងសេចក្តីសម្រេចចិត្ត​របស់គណៈកម្មាធិការ​មជ្ឈឹមក្នុងរយៈពេល​៦ខែ​ដើមឆ្នាំ និងភារកិច្ចសំខាន់ៗសម្រាប់រយៈពេល៦ខែចុងឆ្នាំ២០២៦ ដែល​ប្រព្រឹត្តទៅនៅ​ព្រឹកថ្ងៃទី១៦ ខែកក្កដា នៅខេត្តសឹនឡា។

ថ្លែងនៅក្នុងសម័យប្រជុំ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យខេត្ត សឹនឡា បន្តកែលម្អសមត្ថភាពអភិបាលកិច្ច និងប្រតិបត្តិការរបស់​អាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយឆ្ពោះ​ទៅ​រក​ការកសាង​ខឿន​រដ្ឋបាលប្រកបដោយវិជ្ជាជីវៈ ទំនើប និងមានប្រសិទ្ធភាព ដែលបម្រើប្រជាជន; ជំរុញការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យា; រក្សាការពារជាតិ សន្តិសុខ ព្រំដែន និងផែន​មហាសាមគ្គីភាពជនជាតិទាំងមូល; ​លើក​កម្ពស់សមត្ថភាពអភិបាលកិច្ច។

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តសឹនឡា ផ្តោតលើការដឹកនាំ​ភារកិច្ចសំខាន់ៗចំនួន ៨ក្រុម ដោយយកចិត្ត​ទុកដាក់ជាពិសេសចំពោះការកំណត់យ៉ាងច្បាស់នូវគំរូអភិវឌ្ឍន៍ និងឋានៈរបស់ខេត្តសឹនឡា នៅតំបន់ភាគពាយ័ព្យ។

«​ជំរុញកំណើន ប៉ុន្តែមិនលះបង់បរិស្ថាន សុខុមាលភាពសង្គម និងវិន័យក្នុងការ​គ្រប់គ្រងឡើយ​។ ជៀសវាងការបែងចែកប្រភពធនធានដោយ​រាយប៉ាយ ប៉ុន្តែត្រូវផ្តោតលើកត្តាជំរុញដែលមានសមត្ថភាព​បង្កើត​របក់​គំហើញ​។ ខិតខំក្លាយជាមជ្ឈមណ្ឌលកសិកម្មអេកូឡូស៊ី ការកែច្នៃកសិផល និងទេសចរណ៍​ពិសេសនៅប្រចាំតំបន់ ហើយទន្ទឹមនឹងនោះ ឆ្លៀត​យកអត្ថប្រយោជន៍ពីថាមពល សេដ្ឋកិច្ចអាងស្តុកទឹក និងការ​ផ្លាស់ប្តូរពាណិជ្ជកម្មជាមួយភាគខាងជើងប្រទេសឡាវ។ ផែនការ “តំបន់សេដ្ឋកិច្ចចំនួន ៤ ប៉ូលកំណើនចំនួន ២ ច្រករបៀងអភិវឌ្ឍន៍ចំនួន ៧” ត្រូវការអនុវត្តន៍ជាក់​ស្តែង ទៅក្នុងបញ្ជីគម្រោង មូលនិធិដីធ្លី ប្រភពដើមទុន វឌ្ឍនភាព និងអ្នកទទួលខុសត្រូវ។ ខេត្តមិនប្រដេញតាម​កំណើនដោយតម្លៃទាំងអស់ឡើយ ប៉ុន្តែត្រូវផ្អែកលើមូលដ្ឋានគ្រឹះនៃការឆ្លៀតយកសក្តានុពលប្រកបដោយចីរភាព ពង្រីកឧត្តមភាពរបស់​ខ្លួន បណ្តុះបណ្តាល​កម្លាំងពលកម្ម និងការអនុវត្តបច្ចេកវិទ្យា»៕

តាម​ vovworld.vn/km-KH

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត។

Top