នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស
ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ
ក្នុងការលើកកម្ពស់តួនាទីឈានមុខគេរបស់មូលដ្ឋានព្រំដែននានានៃប្រទេសទាំងពីរ
សំដៅអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមចុងក្រោយបង្អស់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ
និងប្រទេសទាំងពីរអំពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
និងជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។
ដោយកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះខេត្តក្វាងស៊ី
ដែលតែងតែឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងពាណិជ្ជកម្មជាមួយវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ
ឡឹម បានស្នើឲ្យខេត្តក្វាងស៊ី និងមូលដ្ឋានព្រំដែននានារបស់វៀតណាមបន្តរក្សា
និងពង្រីកប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរទៅវញទៅមក
ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ
និងការធ្វើបរិវត្តកម្មឌីជីថល; រួមគ្នាគ្រប់គ្រងឱ្យបានល្អ
និងកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ
និងអភិវឌ្ឍន៍ រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងបក្សទាំងពីរ
និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ
លេខាគណៈកម្មាធិការបក្សតំបន់ ក្វាងស៊ី លោក Liu Ning បានអះអាងថា
លោកនឹងក្រេបយកការតម្រង់ទិសសំខាន់ៗរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម; សង្កត់ធ្ងន់ថា ខេត្តក្វាងស៊ី
ជ្រួតជ្រាបយ៉ាងសកម្មនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ
និងប្រទេសទាំងពីរ
ហើយត្រៀមខ្លួនជាស្រេចបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានព្រំដែនរបស់វៀតណាម
បង្កើនការផ្លាស់ប្តូរមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង
ដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសលើវិស័យ សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ
ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន; សម្របសម្រួលគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ
អនុវត្តន៍បានល្អនូវឯកសារច្បាប់ចំនួន ៣ ស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន
រក្សាព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕







