• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហាណូយ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានីចាំបាច់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពី តួនាទីនិងឋានៈដ៏សំខាន់ពិសេសរបស់រដ្ឋធានីដើម្បីបំផុសមោទនភាពនិងក្តីជឿជាក់ លើទីក្រុងហាណូយ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរវាងការិយាល័យនយោបាយជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការបក្សទីក្រុងហាណូយ ដើម្បីផ្តល់ មតិយោបល់លើសេចក្តីព្រាងឯកសារនិងផែនការរៀបចំកម្មាភិបាល ថ្នាក់គណៈកម្មាធិការបក្សសម្រាប់ដាក់ជូនមហាសន្និបាតលើកទី ១៧ នៃបក្សភាគទីក្រុងហាណូយ អាណត្តិ ២០២០-២០២៥។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានីចាំបាច់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពីតួនាទីនិងឋានៈដ៏សំខាន់ពិសេសរបស់រដ្ឋធានីដើម្បីបំផុសមោទនភាពនិងក្តីជឿជាក់ លើទីក្រុងហាណូយ។ នេះគឺជាប្រភពកម្លាំងខាងស្មារតី ដែលជាកម្លាំងចលករដ៏ធំធេង ក្នុងការអភិវឌ្ឍរដ្ឋធានីនាពេលខាងមុខ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែឈរនៅជួរមុខលើគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងអរិយធម៌។ ហើយទីក្រុងហាណូយត្រូវតែជាមជ្ឈមណ្ឌលនយោបាយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានក្រើនរំលឹកថា ក្រៅពីការរលើកកម្ពស់គុណភាពរៀបចំផែនការនិងការគ្រប់គ្រងធនធានមក ទីក្រុងហាណូយត្រូវជំរុញសង្គមភាវូបនីយកម្មនៃការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ដោះស្រាយកំណើនសេដ្ឋកិច្ចប្រកបដោយសុខដុមរមនា កសាងបក្សភាគដ៏រឹងមាំនិងសាមគ្គីភាពផ្ទៃក្នុង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top