• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ជំរុញកិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មី

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបើកទ្វារទៅកាន់យុគសម័យថ្មីមួយរបស់ប្រទេសជាតិ។ នៅក្រោមពន្លឺនៃមហាសន្និបាតលើកទី១៤ កិច្ចការបរទេស - ភារកិច្ចដ៏សំខាន់ និងជាប្រចាំ - នឹងត្រូវបានអនុវត្តលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មី។ នៅថ្ងៃទី១៨ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា "ជំរុញកិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មី"។
លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម។ រូបថត៖ VOV

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ដោយក្រឡែកមើលប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម ជោគវាសនារបស់ប្រទេសជាតិជានិច្ចកាលផ្សារភ្ជាប់នឹងការផ្លាស់ប្តូរនៃសម័យកាល។ បន្ទាប់ពីដណ្ដើមបានឯករាជ្យ លោកប្រធានហូជីមិញ បាននិយាយថា "បន្ទាប់ពីបញ្ហាការពារជាតិ ការទូតក៏ជាបញ្ហាសំខាន់សម្រាប់ប្រទេសឯករាជ្យ" ដោយបញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវនៃកិច្ចការបរទេសចំពោះប្រទេសជាតិ និងប្រជាជន។

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គូសសញ្ញាជាយុគសម័យថ្មីមួយរបស់ប្រជាជាតិវៀតណាម ក្រោយរយៈពេល ៩៦ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ៨០ ឆ្នាំដណ្ដើមបានឯករាជ្យ និង ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។ បន្ទាប់ពីយុគសម័យឯករាជ្យ សេរីភាព កសាងសង្គមនិយម និងយុគសម័យ ផ្លាស់ប្តូរថ្មី ប្រទេសជាតិបានចាប់ផ្តើមឈានចូលយុគសម័យនៃការអភិវឌ្ឍដ៏រុងរឿង អរិយធម៌ និងសុភមង្គល ដោយឈរស្មើរជាមួយមហាអំណាចពិភពលោក។

ដោយប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រ ប្រទេសជាតិត្រូវការសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ។ យុគសម័យថ្មីទាមទារឱ្យមានការអនុវត្ត «កិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មីមួយ»៖ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត; យកសន្តិភាព ឯករាជ្យ និងភាពខ្លួនទីពឹងខ្លួនជាមូលដ្ឋានគ្រឹះ; ដាក់ប្រជាជននៅមជ្ឈមណ្ឌលនៃគោលនយោបាយទាំងអស់; ចាត់ទុកការចូលរួមចំណែកដល់សហគមន៍អន្តរជាតិជាទំនួលខុសត្រូវ។ នៅកម្ពស់ថ្មីមួយ កិច្ចការបរទេសនឹងត្រូវបានអនុវត្តដោយមានទំនុកចិត្ត ស្វ័យភាព និងខ្លួនទីពឹងខ្លួនកាន់តែច្រើន; ចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ; និងបង្ហាញទំនួលខុសត្រូវកាន់តែច្រើនចំពោះសន្តិភាព និងការអភិវឌ្ឍពិភពលោក។

លោកអគ្គលេខាបក្ស តូ ឡឹម ជឿជាក់ថា គោលនយោបាយការបរទេសរបស់វៀតណាមនឹងបន្តកសាងនិងរក្សាសន្តិភាព ស្ថិរភាព ពង្រីកបរិយាកាសអភិវឌ្ឍន៍ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ ដោយរួមចំណែកដល់ការអនុវត្តន៍បំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៖ «បំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំគឺ៖ បក្សទាំងមូល និងប្រជាជនទាំងអស់រួបរួមគ្នានិងខិតខំកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព រួមចំណែកដ៏មានតម្លៃដល់បុព្វហេតុបដិវត្តន៍ពិភពលោក»

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top