ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត
នាព្រឹកថ្ងៃទី ២៦ ខែមករា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅទីក្រុងហាណូយ តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា បានធ្វើជាអធិបតីក្នុងពិធីនេះ។
លោកអគ្គលេខាបក្ស តូ ឡឹម បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ឲ្យឡើងលើវេទិកាកិត្តិយស។ សូរសំឡេងបាញ់កាំភ្លើងធំបានបន្លឺឡើង។ ក្រុមតន្រ្តីយោធាបានសម្ដែងភ្លេងជាតិនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ធ្វើពិធីត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់ពីត្រួតពលកិត្តិយស លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានឧទ្ទេសនាមអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរនៅក្នុងពិធី។ មេដឹកនាំទាំងពីរបានវិលត្រឡប់មកកាន់វេទិកាកិត្តិយសវិញ ដើម្បីធ្វើជាសាក្សីនៃពិធីព្យុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានជួបពិភាក្សាការងារទ្វេភាគី៕







