• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមមហាសន្និបាតបក្សភាគនៃបណ្ដាស្ថាប័នបក្សមជ្ឈិម

"ត្រូវយកចិត្តទុកដាក់ពិសេសដល់ការរក្សា និងលើកកម្ពស់សាមគ្គីភាព ឯកភាព ក្នុងបក្សភាគ និងធំជាងនេះទៅទៀតគឺសាមគ្គីភាព និងឯកភាពក្នុងបក្សទាំងមូល ដើម្បី ធ្វើជាស្នូលក្នុងការរក្សាបាននូវសាមគ្គីភាព ឯកភាពក្នុងប្រព័ន្ធនយោបាយ និងសង្គម ទាំងមូល..."។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញចូលរួមមនិងថ្លែងសុន្ទរកថានៅឯហាសន្និបាត បក្សភាគ នៃបណ្ដាស្ថាប័នបក្សមជ្ឈិម លើកទី ១ អាណត្តិ ២០២៥-២០៣០ នៅទីក្រុង ហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់លើ ទិសដៅសំខាន់ៗចំនួន ៤ ដើម្បីឲ្យបក្សភាគផ្តោតសំខាន់លើការដឹកនាំ និងលើក កំពស់គុណភាពនៃការងារធ្វើសេនាធិការយុទ្ធសាស្ត្រ បំពេញតាមតម្រូវការកាន់តែខ្ពស់ នៃការងារដឹកនាំរបស់មជ្ឈិមបក្សក្នុងស្ថានភាពថ្មី៖

“ត្រូវយកចិត្តទុកដាក់ពិសេសដល់ការរក្សា និងលើកកម្ពស់សាមគ្គីភាព ឯកភាព ក្នុងបក្សភាគ និងធំជាងនេះទៅទៀតគឺសាមគ្គីភាព និងឯកភាពក្នុងបក្សទាំងមូល ដើម្បី ធ្វើជាស្នូលក្នុងការរក្សាបាននូវសាមគ្គីភាព ឯកភាពក្នុងប្រព័ន្ធនយោបាយ និងសង្គម ទាំងមូល។ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អំពីការរៀបចំនិងប្រជុំជីវភាព របស់បក្ស; ពង្រីកប្រជាធិបតេយ្យ ដោយដើរទន្ទឹមគ្នានឹងការរក្សាវិន័យបក្ស និងវិន័យ រដ្ឋ; ផ្លាស់ប្ដូរថ្មី និងលើកកំពស់គុណភាពនៃការប្រជុំជីវភាពរបស់សាខាបក្ស។ ផ្តោតលើ ការរក្សាយ៉ាងតឹងរឹងនូវវិន័យ បង្កើនការកំញើញ បង្ការទប់ស្កាត់ករណីរំលោភបំពាន; ផ្លាស់ប្តូរវិធីសាស្រ្តត្រួតពិនិត្យ និងឃ្លាំមើលរបស់បក្សពី "អកម្ម" ទៅ "សកម្ម" ដោយ ធានាថា មិនមាន "កន្លែងងងឹត" ឬ "ចន្លោះប្រហោង" ដែលការងារត្រួតពិនិត្យ ឃ្លាំមើល មិនអាចទៅដល់បាន។ បណ្ដាស្ថាប័នបក្សត្រូវធ្វើជាគំរូក្នុងការបង្ការទប់ស្កាត់អំពើ ពុករលួយ ភាពអវិជ្ជមាន ផលប្រយោជន៍បក្សពួក ការិយាធិបតេយ្យ ឃ្លាតឆ្ងាយពី ប្រជាជន។ ត្រូវតែរក្សាក្បាលម៉ាស៊ីនបក្សឱ្យពិតជាស្អាតស្អំ ចំណាន បង្រួម និងមានប្រសិទ្ធភាព”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top