• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមមហាសន្និបាតបក្ខភាគរដ្ឋសភាលើកទី ១

ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បាន អះអាងថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងគោលដៅ ១០០ឆ្នាំចំនួនពីរ ដែលបានដាក់ចេញនូវតម្រូវការខ្ពស់ និងភារកិច្ចធ្ងន់ធ្ងរ សម្រាប់ ការងាររបស់រដ្ឋសភា ជាពិសេសភារកិច្ចសុក្រិតស្ថាប័ន។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាតបក្ខភាគរដ្ឋសភាលើកទី១។ (រូបថត៖ VOV)

“ច្បាប់នីមួយៗមិនត្រឹមតែជាឯកសារគតិយុត្តិប៉ុណ្ណោះទេ ថែមទាំងជាការរួមបញ្ចូល គ្នានៃប្រាជ្ញា ឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនទៀតផង”។ នេះជាការសង្កត់ធ្ងន់ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងមហាសន្និបាត បក្ខភាគរដ្ឋសភាលើកទី ១ អាណត្តិ ២០២៥-២០៣០ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុងហាណូយ។

ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បាន អះអាងថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងគោលដៅ ១០០ឆ្នាំចំនួនពីរ ដែលបានដាក់ចេញនូវតម្រូវការខ្ពស់ និងភារកិច្ចធ្ងន់ធ្ងរ សម្រាប់ ការងាររបស់រដ្ឋសភា ជាពិសេសភារកិច្ចសុក្រិតស្ថាប័ន។ ហេតុនេះហើយ សមាជិក សភា កម្មាភិបាល បក្ខជន មន្ត្រីរដ្ឋការ និយោជិក និងបុគ្គលិកនៃរដ្ឋសភា ត្រូវតែលើក កំពស់ការប្តេជ្ញាចិត្តនយោបាយ ផ្លាស់ប្ដូរថ្មីផ្នត់គំនិត និងខិតខំប្រឹងប្រែង ធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖

“ច្បាប់នីមួយៗមិនត្រឹមតែជាឯកសារគតិយុត្តិប៉ុណ្ណោះទេ ថែមទាំងត្រូវតែជា ការរួមបញ្ចូលគ្នានៃប្រាជ្ញា ឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនទៀតផង។ សមាជិក សភាមិនត្រឹមតែជាអ្នកតាក់តែងច្បាប់ អ្នកគ្រប់គ្រង ឬជាអ្នកសម្រេចប៉ុណ្ណោះទេ ប៉ុន្តែដំបូងបង្អស់ ត្រូវជា “តំណាងរបស់ម្ចាស់ឆ្នោត” – តំណាងដ៏ស្មោះត្រង់នៃសំឡេង សេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ឆ្នោត និងប្រជាជាតិទាំងមូល។ សមាជិកសភាម្នាក់ៗជាស្ពាននៃសេចក្តីទុកចិត្ត ដែលនាំដង្ហើមជីវិតចូលក្នុងសាលប្រជុំ រដ្ឋសភា ហើយនាំសេចក្តីសម្រេចដ៏ត្រឹមត្រូវរបស់រដ្ឋសភា វិលត្រឡប់ទៅរកជីវភាព ឡើងវិញ រួមចំណែកលើកស្ទួយគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅជូនប្រជាជន”។

ទាក់ទិននឹងការតំរង់ទិសការងារសំខាន់ៗ លោកអគ្គលេខាបក្សបានស្នើឱ្យ បន្តផ្លាស់ប្ដូរថ្មីផ្នត់គំនិត ផ្តោតលើការដឹកនាំរដ្ឋសភាឱ្យអនុវត្តន៍បានល្អនូវមុខងារ សំខាន់ៗចំនួនបីគឺ នីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងការសម្រេចលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

ជាមួយនឹងលទ្ធផលនេះ វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានពិន្ទុខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមចំនួន ៥ ដែលសិស្សដែលចូលរួមទាំងអស់បានឈ្នះមេដាយ។

Top