• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម មកធ្វើទស្សនកិច្ចការងារនៅខេត្ត Nam Dinh

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យមូលដ្ឋានខិតខំសម្រេចបាននូវកំណើន GRDP ក្នុងកម្រិតពីរខ្ទង់នៅក្នុងឆ្នាំ ២០២៥; សម្រេច និងសម្រេចលើសពីគោលដៅនូវ ភារកិច្ចដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី២០ អាណត្តិ ២០២០-២០២៥។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកអគ្គលេខាបក្ស តូ ឡឹម ដឹកនាំក្រុមការងារមជ្ឈិម បានអញ្ជើញមកសាកសួរសុខទុក្ខនិងធ្វើការជាមួយបក្សភាគខេត្ត Nam Dinh អំពី លទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២៤ ទិសដៅ និងភារកិច្ចសំខាន់ៗឆ្នាំ ២០២៥។

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យមូលដ្ឋានខិតខំសម្រេចបាននូវកំណើន GRDP ក្នុងកម្រិតពីរខ្ទង់នៅក្នុងឆ្នាំ ២០២៥; សម្រេច និងសម្រេចលើសពីគោលដៅនូវ ភារកិច្ចដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី២០ អាណត្តិ ២០២០-២០២៥។ នាពេលខាងមុខ ខេត្តត្រូវបន្តបំពេញបានល្អ និង កៀរគរប្រព័ន្ធនយោបាយទាំងមូល និងប្រជាពលរដ្ឋចូលរួមកសាងជនបទថ្មីកម្រិតខ្ពស់ និងជាគំរូ។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖

ខ្ញុំស្នើឱ្យខេត្តបន្តលើកកំពស់តួនាទីដឹកនាំរបស់បក្ស និងផ្លាស់ប្ដូរថ្មីវិធីសាស្រ្ត ដឹកនាំ ដើម្បីឲ្យគោលជំហរ និងសេចក្ដីសម្រេចចិត្តរបស់បក្សទៅដល់មូលដ្ឋាននិង ជួរបក្ខជន។ ទន្ទឹមនឹងនោះគឺជាការអនុវត្តយ៉ាងខ្លាំងក្លានូវសារាចរណ៍លេខ ៣៥ របស់ ការិយាល័យនយោបាយស្តីពីមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាត បក្សទូទាំងប្រទេសលើកទី ១៤ ដែលជាកិច្ចការដ៏សែនសំខាន់ក្នុងឆ្នាំនេះ។ បន្តអនុវត្តន៍ សេចក្តីសម្រេចចិត្តលេខ១៨ របស់មជ្ឈិម ស្តីពីការរៀបចំ បង្រួមក្បាលម៉ាស៊ីន នយោបាយ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ផលិតភាព ខិតខំបង្ហើយក្នុងខែ កុម្ភៈ ដើម្បីរៀបចំមហាសន្និបាត តាមស្មារតីបម្រើប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាព្រឹកថ្ងៃទី១៦ ខែមករា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋាននិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។

Top