• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅប៉ូឡូញ សាធារណរដ្ឋឆែក ចូលរួមសន្និសីទ WEF និងបំពេញការងារនៅស្វីស

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ យន្តហោះដឹកនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញនិងសាធារណរដ្ឋឆែក ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (ស្វីស) និងជួបធ្វើការទ្វេភាគីនៅប្រទេសស្វីស។
លោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយាចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆែក ដើម្បីចូលរួមសន្និសីទ WEF (រូបថត៖ VOV)

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald Tusk នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក Petr Fiala និងស្ថាបនិកនិងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Klaus Schwab

ដំណើរបំពេញទស្សនកិច្ចនេះបានអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្ម  និងចូលរួមសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅនិងមានប្រសិទ្ធភាពរបស់វៀតណាម រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនានាកាន់តែស៊ីជម្រៅថែមទៀត   បង្កើននូវតួនាទី ឋានៈនិងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម ផ្សព្វផ្សាយសារអំពីការប្ដេជ្ញាចិត្តរបស់ប្រទេសជាតិ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍ ទាក់ទាញធនធានអន្តរជាតិជាអតិបរមាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានានឹងពិភាក្សា និងឯកភាពលើវិធានការសំខាន់ៗ ដើម្បីបន្តពង្រឹងទំនុកចិត្តនយោបាយ និងលើកកំពស់លក្ខណៈយុទ្ធសាស្ត្រនៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យសហប្រតិបត្តិការប្រពៃណី; បង្កើតការលើកទឹកចិត្ត បង្កើតរបកគំហើញនៅក្នុងវិស័យសក្តានុពល និងសំខាន់ៗ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់យោធភូមិភាគទី៩

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាព្រឹកថ្ងៃទី១៦ ខែមករា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋាននិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។

Top