• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយតំណាងអាណិកជន វៀតណាមនៅបណ្ដាប្រទេសអាស៊ាន

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង គូឡាឡាំពួ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួប សំណេះសំណាលជាមួយតំណាងអាណិកជនវៀតណាមឆ្នើម ថ្នាក់ដឹកនាំសមាគម បញ្ញវន្ត និងធុរជនវៀតណាមនៅបណ្ដាប្រទេស អាស៊ាន។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបជាមួយតំណាងអាណិកជនវៀតណាមនៅបណ្ដាប្រទេសអាស៊ាន។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការដែលសហគមន៍ជនវៀតណាមនៅក្រៅ ប្រទេសរួមដៃគ្នារួមវិភាគទាន និងស្រុះចិត្តគំនិតជាមួយគ្នា គឺមានអត្ថន័យសំខាន់ ណាស់សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ ហើយស្នើឲ្យបងប្អូន អាណិកជនបន្តលើកកំពស់តួនាទីរបស់ខ្លួនជាស្ពានក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសផ្សេងៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់គ្រប់ភាគី និងរួមចំណែកក្នុង ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗផងដែរ។ លោកអគ្គលេខាបក្សបានស្នើឱ្យក្រសួង ការបរទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជនវៀតណាមនៅឯបរទេស និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស មាន ទំនួលខុសត្រូវផ្ទៀងស្តាប់ និងទទួលការរួមចំណែកពីបងប្អូនអាណិកជន ក៏ដូចជារួម ដំណើរនិងជួយឧបត្ថម្ភបងប្អូនអាណិកជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top