• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅរដ្ឋធានីហាណូយ

លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៃរដ្ឋធានីហាណូយ។ (រូបថត៖ TTXVN)
 

នៅជំនួបនេះ ម្ចាស់ឆ្នោតបានស្នើឲ្យបក្ស រដ្ឋ ជំរុញខ្លាំងថែមទៀតនូវ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អំពើអសកម្ម ព្រមទាំងបញ្ជាក់ថា ប្រជាជននឹងរួមដំណើរជាមួយបក្សនិងរដ្ឋជានិច្ចក្នុងការប្រយុទ្ធពោរពេញទៅ ដោយការលំបាកនេះផងដែរ។


អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៩ ខែតុលា អគ្គ លេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong រួមជាមួយសមាជិករដ្ឋសភានីតិកាលទី១៥ នៃមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមខ័ណ្ឌមួយ ចំនួនលើភូមិសាស្ត្រទីក្រុងតាមប្រព័ន្ធវីដេអូ។

នៅជំនួបនេះ ម្ចាស់ឆ្នោតបានស្នើឲ្យបក្ស រដ្ឋ ជំរុញខ្លាំងថែមទៀតនូវ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អំពើអសកម្ម ព្រមទាំងបញ្ជាក់ថា ប្រជាជននឹងរួមដំណើរជាមួយបក្សនិងរដ្ឋជានិច្ចក្នុងការប្រយុទ្ធពោរពេញទៅ ដោយការលំបាកនេះផងដែរ។ ម្ចាស់ឆ្នោតបានសម្ដែងបំណងថា រដ្ឋសភាបន្ត មានការសម្រេចចិត្តដ៏ឈ្លាសវៃ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីឲ្យសមាជិក សមាជិការដ្ឋសភានឹងនរចិត្តបំពេញការងារ ពង្រីកប្រជាធិបតេយ្យ ប្រាជ្ញា លើក កំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភាតាងនាមមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលយកដោយការគោរពនូវមតិយោបល់ដ៏ស្មោះ ស្ម័គ្រ ត្រឹមត្រូវរបស់បងប្អូនម្ចាស់ឆ្នោត ហើយសង្កត់ធ្ងន់ថា រដ្ឋសភានីតិកាលទី ១៥ ដោយមានសមាជិកសមាជិកាជាច្រើនដែលមានគុណភាពស្មើរគ្នា មានភាព ក្លៀវក្លានិងជំនាញខ្ពស់។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា គណៈប្រតិភូ រដ្ឋសភាទីក្រុងហាណូយ ត្រូវតែលើកកំពស់ការទទួលខុសត្រូវ បន្តអនុវត្តន៍ មុខងារ ភារកិច្ចឲ្យបានល្អបំផុត រួមចំណែកកសាងរដ្ឋធានីនិងប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top