• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមនុស្សម្នាក់ដែលមានបុគ្គលលក្ខណៈ ដ៏អស្ចារ្

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួល មរណភាពកាលពីថ្ងៃទី ១៩ កក្កដា។
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួប​សំណេះសំណាល​ជាមួយ​អ្នក​បោះ​ឆ្នោត​នៅ​ខណ្ឌ Dong Da ឌណ្ឌ Ba Dinh និងខណ្ឌ Hai Ba Trung។ រូបថត៖ VNA
ចែករំលែកជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកថា ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល លោកពិតជាមានកិត្តិយស និងមោទនៈភាពដ៏ធំធេង ដោយបានធ្វើការជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong អស់រយៈពេលជាង ៨ ឆ្នាំ លើមុខតំណែងផ្សេងៗគ្នា៖
“ទីមួយ លោកអគ្គលេខាបក្ស គឺជាមេដឹកនាំឆ្នើម ដើម្បីគោលដៅកសាងប្រទេស ជាតិឱ្យរឹងមាំ រីកចម្រើន និងប្រជាជនមានសុភមង្គល វិបុលភាព ហើយមានកិត្យានុភាព ដ៏ខ្ពង់ខ្ពស់ មិនត្រឹមតែក្នុងស្រុក និងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀត ផង។ ទីពីរ លោកអគ្គលេខាបក្ស គឺជាសកម្មជនដោយមានបទពិសោធន៍ជាក់ស្តែង យ៉ាងសម្បូរបែបនិងជ្រាលជ្រៅ និងជាអ្នកទ្រឹស្តីដ៏ឆ្នើមបំផុតរបស់បក្ស ដែលរួមចំណែក យ៉ាងសំខាន់ក្នុងការកសាងសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម ដោយមានគោលដៅដ៏ឥតងាករេនោះគឺយកមនុស្សជាមជ្ឈភាព កម្មវត្ថុ ធនធាន និង កម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ទី៣៖ លោកអគ្គលេខាបក្ស គឺជាអ្នកវប្បធម៌ដ៏ឆ្នើម ដោយមានមនោគមវិជ្ជាវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ វប្បធម៌ជាដួង ព្រលឹងជាតិ បើវប្បធម៌នៅតែគង់វង្ស ប្រទេសជាតិនៅតែគង់វង្ស បើវប្បធម៌បាត់បង់ទៅ ប្រទេសជាតិ ក៏បាត់បង់ទៅដែរ។ ទី៤- លោកអគ្គលេខាបក្ស គឺជាមនុស្សម្នាក់ដែលមានបុគ្គលិក លក្ខណៈដ៏អស្ចារ្យ គោរពកិត្តិយសជាប្រការដ៏ពិសិដ្ឋ ថ្លៃថ្នូរបំផុត មានចិត្តមេត្តាករុណា និងមនុស្សធម៌”។
ចំពោះរដ្ឋាភិបាល លោកអគ្គលេខាបក្ស Nguyen Phu Trong ជានិច្ចកាលយក ចិត្តទុកដាក់ លើកទឹកចិត្ត និងណែនាំ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចែក រំលែកបន្ថែមទៀតថា៖ “ត្រូវតែកសាងរដ្ឋាភិបាលដ៏ស្អាតស្អំ ស្មោះត្រង់ ធ្វើសកម្មភាពដើម្បីប្រជាជន ហើយសមិទ្ធផលឆ្នាំក្រោយត្រូវតែខ្ពស់ជាងឆ្នាំមុន សមិទ្ធផលត្រីមាសក្រោយត្រូវតែ ប្រសើរជាងត្រីមាសមុន។ ដំបូន្មាននេះមានលក្ខណៈបរិយាប័ន្ននិងទូទៅផង ព្រមទាំង មានគោលដៅច្បាស់លាស់ផង ដូច្នេះយើងខ្ញុំបានរៀបចំអនុវត្តន៍ឱ្យមានប្រសិទ្ធភាព បំផុតក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួន”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top