• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសដឹកនាំបដិវត្តន៍ដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

នៅខាងក្រៅសិក្ខាសាលាស្តីពី “លោកប្រធានហូជីមិញនិងទំនាក់ទំនង វៀត ណាម - អាមេរិកឡាទីន” ដែលប្រារព្ធឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ លោក Juan Castillo បានអះអាងថា លោកប្រធានហូជីមិញ គឺជាវីរៈបុរសជាតិវៀតណាមម្នាក់ ជាអគ្គមគ្គុទេសដឹកនាំបដិវត្តន៍ដ៏សំខាន់បំផុត ក្នុងប្រវត្តិ សាស្ត្រមនុស្សជាតិ។
លេខាធិការសហភាពយុវជនកុម្មុយនិស្តអាហ្សង់ទីន Ivana Estefano បានធ្វើបទបង្ហាញនៅសន្និសីទ “ហូជីមិញនិងវៀតណាម - ទំនាក់ទំនងអាមេរិកឡាទីន” (រូបថត៖ TTXVN)

លោក Juan Castillo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តអ៊ុយរូហ្គាយចូលរួមសិក្ខាសាលា អំពីលោកប្រធានហូជីមិញដែលបានប្រារព្ធឡើងនៅទីក្រុង Buenos Aires នាថ្ងៃទី ២២ សីហា ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ចរបស់លោក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិមនៅប្រទេសអាហ្សង់ទីន។

ថ្លែងមតិជាមួយអ្នកយកព័ត៌មានវៀតណាមនៅទីក្រុង Buenos Aires លោក Juan Castillo បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៦០ឆ្នាំនៃបុព្វបទបដិវត្តន៍ ក្នុងនោះមានរយៈពេល ៣០ ឆ្នាំនៃសកម្មភាពនៅបរទេស លោកប្រធានហូជីមិញបានចូលរួមយ៉ាងសកម្មក្នុងចលនាវឌ្ឍនភាពពិភព លោក។ លោកប្រធានហូជីមិញ គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តបារាំង ឥណ្ឌូចិន និងក្រោយមកបក្សកុម្មុយនិស្តវៀតណាម។ លោកបានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញបានអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីនប្រកបដោយភាពច្នៃប្រឌិតទាំងទ្រឹស្តី និងការអនុវត្ត។ ការរួមចំណែករបស់លោកក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិនិយម រំដោះជាតិ ដើម្បីឯករាជ្យ សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការកសាងសង្គមនិយមនៅវៀតណាមបានដើរតួនាទីយ៉ាងសំខាន់។ លោកគឺជាកត្តាដ៏សំខាន់បំផុតក្នុងដំណើរការកសាងប្លុកឯកភាពជាតិដ៏អស្ចារ្យ ដែលជាកត្តានៃដំណើរការបដិវត្តន៍ទាំងអស់។

អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ លោក Juan Castillo បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបក្សកុម្មុយនិស្តទាំងពីរនឹងបន្តអភិវឌ្ឍ និងពង្រឹងលើគ្រប់វិស័យទាំងនយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងអប់រំ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top