• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខអាណត្តិឆ្នាំ ២០២១-២០២៦

នាព្រឹកថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខបានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី ២ នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិឆ្នាំ២០២១-២០២៦។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ TTXVN)  

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានពិភាក្សា និងផ្តល់យោបល់អំពីស្ថានភាពជម្លោះ រុស្ស៊ី-អ៊ុយក្រែន បញ្ហាប៉ះពាល់ដល់វៀតណាម; ការងារបង្ការ តស៊ូប្រឆាំងនឹងឧបាយ កល និងសកម្មភាពប្រឆាំងនឹងបក្ស រដ្ឋវៀតណាម របស់កម្លាំងអរិភាពនិងប្រតិកិរិយា; ដំណោះស្រាយដើម្បីការពារ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមពីសន្តិសុខស្បៀង អាហារ សន្តិសុខប្រភពទឹក; ការងារធានាសន្តិសុខហិរញ្ញវត្ថុនិងសន្តិសុខរូបិយវត្ថុក្នុង ស្ថានភាពបច្ចុប្បន្ន។

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើ ឱ្យកងកម្លាំងពាក់ព័ន្ធបន្តជ្រួតជ្រាប និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និង គោលនយោបាយរបស់ បក្ស រដ្ឋ; អនុវត្តន៍ឲ្យបានស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវដំណោះស្រាយ និង វិធានការដើម្បីទប់ស្កាត់ ឆ្លើយតបនិងដោះស្រាយក្នុងរយៈពេលខាងមុខនិងយូរអង្វែង ដើម្បីធានាសន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹក និងសន្តិសុខថាមពលជាតិ។ នាពេលខាងមុខ កងកម្លាំងនានា បន្តពង្រីកលទ្ធផលដែលសម្រេចបាន ដាក់ពង្រាយ អនុវត្តន៍យ៉ាងស៊ីសង្វាក់គ្នា ប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះ ស្រាយ ដើម្បីធានាសន្តិសុខហិរញ្ញវត្ថុនិងរូបិយវត្ថុ រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top