• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា Vuong Dinh Hue អបអរសាទរចំពោះស្នាដៃរបស់ក្រុម បាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម

មុននោះ ថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ និងរដ្ឋា ភិបាល រួមមានលោកអគ្គលេខាបក្ស Nguyen Phu Trong លោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងការយកចិត្តទុកដាក់និងក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះស្នាដៃ ឆ្នើមរបស់ក្រុមបាល់ទាត់នារីវៀតណាម។

គ្រូបង្វឹកលោក Mai Duc Chung ទទួលអំណោយពីលោកប្រធានរដ្ឋសភា Vuong Dinh Hue។ (រូបថត៖ sggp.org.vn)

 

នៅពិធីអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម ដែលបាន ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើរអំណោយបុណ្យតេតដល់គ្រូបង្វឹកលោក Mai Duc Chung ហើយអបអរសាទរចំពោះស្នាដៃក្រុមបាល់ទាត់នារីវៀតណាម។ មុននោះ ថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល រួមមានលោកអគ្គលេខាបក្ស Nguyen Phu Trong លោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងការយកចិត្តទុកដាក់និងក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះស្នាដៃ ឆ្នើមរបស់ក្រុមបាល់ទាត់នារីវៀតណាម។ ដោយមានការខិតខំប្រឹងប្រែង និងការប្តេជ្ញា ចិត្តយ៉ាងខ្លាំង គ្រូបង្វឹក Mai Duc Chung និងកូនសិស្សបានជំនះលើការលំបាកជាច្រើន ដើម្បី លើកដំបូងក្នុងប្រវត្តិសាស្ត្រឈ្នះសិទ្ធិចូលរួមការប្រកួតបាល់ទាត់ជើងឯក ពិភពលោក (World Cup) ផ្នែកនារីឆ្នាំ២០២៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top