លោកប្រធានរដ្ឋ លឿង គឿង ធ្វើជាអធិបតីកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ។ (រូបថត៖ VNA)
ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្ត មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ លោកប្រធានរដ្ឋ បានស្នើថា នាពេលខាងមុខ បណ្ដាកងកម្លាំង និងភ្នាក់ងារមានសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រីកលទ្ធផលដែលសម្រេចបាន ច្បាមជាប់និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវគោលជំហរ គោលមាគ៌ា និងសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ គណ លេខា រដ្ឋសភា រដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់អគ្គលេខាបក្ស តូ ឡឹម អំពីកិច្ចការ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ផងដែរ ថា ចាំបាច់ត្រូវបន្តច្បាមជាប់ តាមដាន ម្ចាស់ការចាប់យក ស្រាវជ្រាវ វិភាគ វាយតម្លៃ និងព្យាករណ៍យ៉ាងដិតដល់ អំពីស្ថានភាពពិភពលោក តំបន់ ក៏ដូចជាក្នុងប្រទេស ជាពិសេសបញ្ហាដែលកំពុងលេចចេញ និងមានលក្ខណៈយុទ្ធសាស្ត្រដែលជះឥទ្ធិពល លើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់វៀតណាម ដោយមិនទុកឲ្យ ប្រទេសជាតិត្រូវអសកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយឡើយ៕






