• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន

ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym - Jomart Tokayev និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋកាហ្សាក់ស្ថានបានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong និងលោកប្រធានាធិបតី Kassym-Jomart Tokaev Tokaev បានជួបពិភាក្សាការងារ។

មុននោះ ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym - Jomart Tokayev និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋកាហ្សាក់ស្ថានបានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

នេះគឺជាលើកទីមួយហើយដែលលោកប្រធានាធិបតី Kassym - Jomart Tokaev អញ្ជើញមកប្រទេសវៀតណាមក្នុងតួនាទីថ្មី ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកាហ្សាក់ស្ថានមួយរូប ក្នុងរយៈពេល ១២ ឆ្នាំកន្លងទៅ ដែលមានអត្ថន័យដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម- កាហ្សាក់ស្ថាន ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា របស់ប្រធានាធិបតីលោក Kassym-Jomart Tokaev នឹងគូសសញ្ញាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-កាហ្សាក់ស្ថានលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top